លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន តាំងចិត្តដឹកនាំសិល្បៈឱ្យបានល្អ បើជាប់ឈ្មោះជាប្រធានសមាគមសិល្បៈអាណត្តិថ្មី
នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៤ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានអញ្ជើញចូលរួមក្នុងកម្មវិធី សង្ក្រាន្តឆ្នាំថ្មី របស់សាលាមធ្យមសិល្បៈ ដែលបានរៀបចំឡើងស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
នៅក្នុងឱកាសជួបជុំថ្នាក់ដឹកនាំសំខាន់ៗ ក៏ដូចជាសិល្បករ សិល្បការិនីជាច្រើន ក្នុងកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនេះដែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានលើកឡើងពីការតាំងចិត្តខ្ពស់ក្នុងការឈរឈ្មោះធ្វើជាប្រធានសមាគមសិល្បៈនៅអាណត្តិថ្មី ដោយលោកជំទាវបានអះអាងថា បើសិនជាលោកជំទាវមានឱកាសជាប់ជាប្រធាននៅអាណត្តិថ្មី លោកជំទាវនឹងប្រឹងប្រែងចូលរួមគ្រប់វិស័យទាំងអស់ឱ្យតែអាចធ្វើទៅបាន។
ការប្រកាសប្ដេជ្ញាចិត្តរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន មិនមែនត្រឹមតែជួយជំនុញឱ្យវិស័យសិល្បៈកម្ពុជាយើង មានភាពល្អប្រសើរតែនៅក្នុងប្រទេសនោះទេ ប៉ុន្ដែលោកជំទាវនឹងប្រឹងប្រែងបជ្រៀតខ្លួនឆ្ពោះទៅកាន់អន្តរជាតិថែមទៀត៕
ប្រភព៖ Fresh News