Connect with us

កម្សាន្ត

ស្ងាត់ៗតារាស្រីថៃ នាង Yui Jiranan តួស្រីក្នុងរឿង «ភ្លើងព្រះនាង» ចូលរោងការបាត់ !

on

Advertisement

ហាក់ជា​ភាព​ភ្ញាក់ផ្អើល​មួយ​សម្រាប់​អ្នកគាំទ្រ ពីព្រោះ​កន្លងមក​គេ​មិន​ធ្លាប់បាន​ដឹងឮ​ពី​ដំណឹង​ដែល​តារា​ស្រី​ថៃ នាង យុយ ជី​រៈ​ណាន់ (Yui Jiranan) តួ​ស្រី​ក្នុង​រឿង​ល្បី «​ភ្លើង​ព្រះ​នាង​» ថា​នឹងមាន​គម្រោង​រៀបការ​ឡើយ ប៉ុន្តែ​ស្រាប់តែ​ពេលនេះ​នាង​បាន​ដឹក​ដៃគូ​ស្នេហ៍​រៀប​ពិធីមង្គលការ​ធ្វើ​ព្រងើយ ។​

​នាង យុយ ជី​រៈ​ណាន់ ដែល​ប្រិយមិត្ត​ស្គាល់​តាមរយៈ​ទេពកោសល្យ​សម្តែង​ដ៏​ស័ក្តិសម​ក្នុង​ខ្សែ​រឿង​ភាគ​នានា ពិសេស​ក្នុង​រឿង «​ភ្លើង​ព្រះ​នាង​» ដែល​ដើរតួ​ជា ព្រះ​នាង សក្ក​រៈ​ទេវី នោះ បាន​ចូល​រោងការ​នា​ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៩ នេះហើយ ជាមួយនឹង​គូស្នេហ៍​ដែលមាន​ឈ្មោះ ធ័ន ថៈនៈ​កន (Than Thanakorn) ។ អ្វីដែល​គួរឱ្យកត់សម្គាល់ ក្នុង​ពិធី​រៀប​មង្គលការ​របស់​តារា​ស្រី​ថៃ​រូបនេះ ត្រូវបាន​រៀបចំឡើង​បែប​ថៃ និង ក្នុង​បរិយាកាស​បែប​ថៃ​យ៉ាង​កក់ក្តៅ ដោយ​ក្នុងនោះ​មានការ​ចូលរួម​ពី​សំណាក់​សាច់ញាតិ ព្រមទាំង​អ្នក​ក្នុង និង ក្រៅ​សិល្បៈ​ជាច្រើន ។​

​ក្នុង​ថ្ងៃ​មង្គល​របស់​តារា​ស្រី យុយ ជី​រៈ​ណាន់ នេះដែរ គេ​បាន​កត់សម្គាល់ឃើញ​នាង​មាន​ភាពស្រស់ស្អាត​ទ្វេដង ជាមួយ​សម្លៀកបំពាក់​រៀ​ប​ការ​ពណ៌​ផ្កាឈូក​ខ្ចី ហើយ​បើ​ងាក​ទៅ​មើល​គូស្នេហ៍​របស់​នាង​ក៏មាន​ភាពស្រស់​សង្ហា​ណាស់ដែរ​ក្នុង​សម្លៀកបំពាក់​ពណ៌​ដូចគ្នានេះ ។ មានការ​ជូនពរ​ជាច្រើន​ពី​សំណាក់​មិត្ត​រួម​អាជីព និង សាច់ញាតិ​ឱ្យចំ​ណង​ស្នេហ៍​របស់​តារា​ស្រី​រូបនេះ​បាន​ដល់​ចាស់​ព្រឹ​ត្ត​ចាស់​ព្រេង ។ ទស្សនា​ទិដ្ឋភាព​ពិធី​មង្គល​តារា​ស្រី យុយ ជី​រៈ​ណាន់ និង គូស្នេហ៍​ដូ​ខាងក្រោម ៕

​ដោយ ៖ សាកល​
​ប្រភព ៖ Kapook

អត្ថបទពេញនិយម

ល្អ​បំផុត​ ​!​ ​ចេះតែ​ប៉ុន្មាន​ក្បាច់​នេះ​ ​ដឹង​ខ្ទេច​ថា​ ​គីឡូ​អគ្គិសនី​ត្រឹមត្រូវ​ ​ឬ​ ​បូម​យក​លុយ​ ​
មក​មើល​ទិដ្ឋភាព​ក្នុង​យន្តហោះ​ ​ព្រះមហាក្សត្រ​ខ្មែរ​គង់​ប្រថាប់​ ​ពេល​ចេញ​ព្រះរាជ​ដំ​ណើរ​ម្ដង​ៗ​
ទៅ​សមុទ្រ​មិន​ចាំបាច់​សិច​ស៊ី​ពេក​ទេ ​លេង​ស្ទីល​ដូច​ ​ពេជ្រ​ ​សូលី​កា​ ​ក៏ស្អាត​ទាក់ទាញទៅហើយ ​!​
ធ្មេច​បើ​កៗ​ ​យូ​ ​ឌីស្កូ​ ​ប្រែមក​ជា​ស្រស់​សង្ហា​ជិត​ដូចដើម​ ក្រោយស្រកសាច់ដោយសារជំងឺកន្លងមក !

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន2 hours ago

តារាចម្រៀង​កិត្តិយស​តាំងពី​សប្តាហ៍​ដំបូង​នៃកម្មវិធី «I Can See Your Voice Cambodia» គឺមានតែ STEP ទេដែលខុសគេ ​! (វីដេអូ)

កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ កម្មវិធី «I Can See Your Voice Cambodia» បាន​អ​ញ្ញើញ​តារាចម្រៀង​កិត្តិយស​ដែលជា​អ្នកតំណាង​ឱ្យទូរស័ព្ទ OPPO ផ្ទាល់​តែម្តង ​គឺ​លោក STEP ។ ​រៀងរាល់ថ្ងៃ​អាទិត្យ រយៈពេល​ពីរ​ម៉ោង​ពេញ​ចាប់ពី​ម៉ោង ៦ ដល់ ៨ យប់...

អត្ថបទក្រុមហ៊ុន3 hours ago

វ៉ាវ ! ម៉ាស៊ីនត្រជាក់ សាមសុង Wind-Free™ ស្អាតកប់ស៊េរី ហើយសន្សំសំចៃថាមពលដល់ទៅ ៧២% ថែមទៀតផង

តើ​លោក​អ្នកកំពុង​រៀបចំ​គេហដ្ឋាន​សម្រាប់​ស្វាគមន៍​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​មែន​ទេ ​? ស្អុះស្អាប់​មែន​ទេ​ ? ម៉ាស៊ីនត្រជាក់​ចាស់​រប​ស់​អ្នក​អត់​សូវ​ត្រជាក់​មែន​អត់​ ? ពេលនេះ​អស់​បញ្ហា​ទៀតហើយ ​! លោកអ្នក​មិនចាំបាច់​បើក​ម៉ាស៊ីនត្រជាក់​របស់​អ្នក​ទុកជាមុន​នោះទេ ​! ជាមួយ​ម៉ាស៊ីនត្រជាក់​ស៊េរី​ថ្មី Wind-Free™ មួយ​នេះ​បើក​ភ្លាម​ត្រជាក់​ភ្លាមៗ​រហ័ស​ទាន់​ចិត្ត​ជាង​ម៉ាស៊ីនត្រជាក់​ធម្មតា​ទាំងអស់​ ។ វា​ពិតជា​ល្អ​ទាំង​ព្រម​តែម្តង​ ។ Wind-Free™ គឺជា​ម៉ាស៊ីនត្រជាក់​ម៉ូ​ដែ​ល​ថ្មី​របស់​ក្រុមហ៊ុន​ សាម​សុង ដែល​ផ្តល់នូវ​ភាព​ត្រជាក់​ស្រស់ស្រាយ​ជាមួយនឹង​ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់​បំពាក់​នូវ​បច្ចេកវិជ្ជា...

អត្ថបទក្រុមហ៊ុន19 hours ago

សំណាងម្ល៉េះ ! គ្រាន់តែទិញស្មាតហ្វូនតម្លៃជាង $100 សោះ ឈ្នះសុទ្ធតែម៉ូតូ និង ទូរទស្សន៍ ! (មានវីដេអូ)

ភ្នំពេញ​ថ្ងៃទី​18​មីនាឆ្នាំ 2019៖​អតិថិជន​សំណាង​បី​រូប​ទៀត​បានឈ្នះ​រង្វាន់​ពី​ក្រុមហ៊ុន​Huawei ក្នុង​ការចាប់​រង្វាន់​លើក​ទី​បី​ពី​ប្រូ​ម៉ូ​សិន​ទិញ​Huawei អេ​7 ឈ្នះ​Mazda 2​

អត្ថបទក្រុមហ៊ុន22 hours ago

ចេញលក់ជាផ្លូវការហើយ ! ហុងដា MSX125SF នឹង ហុងដា CB150R ស៊េរីថ្មី ពីក្រុមហ៊ុន អ៊ិន ស៊ី អ៊ិច (វីដេអូ)

ក្រុមហ៊ុន អ៊ិន​.​ស៊ី​.​អ៊ិ​ច ដែលជា​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​ដំឡើង និង ចែកចាយ​ផ្តាច់មុខ​ម៉ូតូ​ម៉ាក HONDA ព្រមទាំង​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​ទោចក្រយានយន្ត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​លក់​ម៉ូតូ​ម៉ាក Honda MSX125SF និង Honda CB150R ស៊េរី​ថ្មី​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៩ ដើម្បី​បំពេញ​សេចក្តី​ទន្ទឹម​រង់ចាំ​រប​ស់​អតិថិជន​ទូរ​ទាំង​ប្រទេស​ ។​...

អត្ថបទក្រុមហ៊ុន1 day ago

នេះនែ៎ ! ចំណុច​ដ៏​អស្ចារ្យ​ទាំងអស់​នេះហើយ​ទើប​ធ្វើ​ឱ្យ Samsung Galaxy S10 | S10+ ក្លាយជា​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​បាន​

ជាមួយនឹង​ការអភិវឌ្ឍន៍​ផ្នែក​បច្ចេកវិជ្ជា​ដ៏​ខ្លាំងក្លា​របស់ខ្លួន​ក្រុមហ៊ុន សាម​សុង បានធ្វើឱ្យ​ពិភពលោក​ទាំងមូល​មានការ​ភ្ញាក់ផ្អើល និង ​កោតសរសើរ​រួចមកហើយ​កាលពីពេល​ថ្មីៗ​នេះ​ក្នុងឱកាស​ខួប​គម្រប់ ១០ ​ឆ្នាំ​នៃ​ការវិវឌ្ឍ​របស់ Galaxy ស្មា​ត​ហ្វូ​ន​ក៏ដូចជា​ការបញ្ចេញ​នូវ​លំដាប់​កំពូល​ស្មា​ត​ហ្វូ​ន​ជា​ផ្លូវការ​របស់ខ្លួន​ផងដែរ​ ។ ​គួ​រំឭក​ផងដែរ​ថា​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy S10| S10+ គឺ​ត្រូវបាន​បង្កើតឡើង​យ៉ាង​ពិសេស​បំផុត​ដើម្បី​ធ្វើការ​ផ្តល់ជូន​ដល់​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ទាំងអស់​ទូទាំង​ពិភពលោក​ឱ្យទទួល​បាន​នូវ​អ្វីដែល​អស្ចារ្យ និង​ មាន​ជម្រើស​កាន់តែ​ច្រើនជាង​មុន​ដែល​ពុំ​ធ្លាប់មាន​ពីមុនមក ។​ ​ជាពិសេស...

Loading…