Connect with us

កម្សាន្ត

មិនធម្មតា តារា​ល្បីៗ​ជិត ២០ នាក់ ​ត្រៀម​ដឹក​ដៃ​គ្នា​ច្រៀង​លើ​ឆាក​នៅកូរ៉េ !

on

Advertisement

​មិន​ធ្លាប់​ឃើញ​មាន​តារា​ច្រើន​បែបនេះ​គ្នា​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស​រួមគ្នា​នោះទេ នេះ​ជា​លើកដំបូង​ហើយ​ដែលមាន​តារា​ជាង ២០ ដួង ត្រៀម​ដឹក​ដៃ​គ្នា​ចេញទៅ​សម្តែង​នៅលើ​ទឹក​ប្រទេសកូរ៉េ នៅ​ដើមខែកុ​ម្ភៈនេះ ដោយមាន​ការរៀបចំ​ពី​លោក សុខ សៀង​ឌី ដែលជា​តារាចម្រៀង​ពលករខ្មែរមួយរូប ដែល​នឹង​ធ្វើឱ្យ​កក្រើក​ប្រទេស កូរ៉េតែម្តង​នៅ​ឆ្នាំ​ថ្មី​នេះ​ ក្នុង​រដូវ​ធ្លាក់​ព្រិល​ទឹកកក​តែម្តង ។

​បើតាម​ការបញ្ជាក់​ពី​លោក សុខ សៀង​ឌី ដែលជា​ម្ចាស់​បទ «ខ្មាស​មិត្ត​នៅកូរ៉េ» បានបញ្ជាក់​ប្រាប់ថា មូលហេតុ​ដែល​លោក​រៀបចំ​កម្មវិធី​នេះ​ឡើង គឺ​ដើម្បី​បំពេញ​បំណង​តាម​សំណូមពរ​បងប្អូន​ពល​ករខ្មែរនៅ​ទីនោះ​ដែល​ធ្វើការ​យ៉ាង​លំបាក បាននាំគ្នា​រាំលេង​កម្សាន្ត និង​ បាន​ជួប​ជាមួយ Idol របស់ខ្លួន​មួយៗ​ផងដែរ និង​ ដើម្បី​ផ្សព្វផ្សាយ​ពី​ក្រុមហ៊ុន «ភូមិឋាន​សួស្តី» ដែលជា​ក្រុមហ៊ុន​អចលន​ទ្រ​ព​របស់លោក​ទើបនឹង​បើក​ដំណើរ​ការ​ផង ។ ចំណែកឯ​លោក សេង គឹម​ឡែ​ន គឺជា​ដៃ​គូ​របស់លោក ស​ុខ សៀង​ឌី ក៏បាន​និយាយ​ផងដែរ​ថា បងប្អូន​ធ្វើការ​នៅកូរ៉េមានការ​រវល់​ច្រើន ដូច្នេះហើយ​ទើប​លោក​ជ្រើស​រើសយក​ពេលនេះ​ដើម្បី​រៀបចំ​កម្មវិធី​ជួបជុំ​តារាចម្រៀងខ្មែរ និង បងប្អូន​យើង​អាច​ជួបគ្នា រាំលេង​សប្បាយរីករាយ ។ ពេលនេះ​ខាង​លោក​កំពុង​រៀបចំ​ឱ្យ​សិល្បករ​សិល្បការិនី​ជាង ២០ រូប ដើម្បី​បានចេញ​ទៅ​សម្តែង​នៅប្រទេសកូរ៉េតាម​ពេលវេលា​ដែល​បានកំណត់ ។

​ទោះបីជា​ការចំណាយ​ទៅលើ​សិល្បករ​សិល្បការី​នី និង ​ការរៀបចំ​អស់​ប្រមាណ​ជាង ១០ ម៉ឺន​ដុល្លារ​ក្តី តែ​លោក សុខ សៀង​ឌី ហាក់ដូចជា​មិនមាន​ការព្រួយបារម្ភ ឡើយ​ផ្ទុយទៅវិញ លោក​បែរជា​បានបង្ហាញ​នូវ​ការរីករាយ ព្រមទាំង​ក្តី​រំពឹងថា នឹងមាន​បងប្អូន​ចូលរួម​រាំលេង​កម្សាន្ត​ឱ្យបាន​ច្រើន ។

​បើតាម​គម្រោងការ​សម្តែង​នេះ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ១ ខែកុ​ម្ភៈ រហូតដល់​ថ្ងៃទី ០៦ ខែកុ​ម្ភៈ ឆ្នាំ ២០១៩ នៅ​តំបន់​មាត់​ស​មុ​ទ្រ ឬ ប៊ូសាន នៃ​ទីក្រុងគឹម​ហេ និង​ ទី ២ នៅ​ទីក្រុងសេ​អ៊ូ​ល ដែលជា​ទីក្រុង​មាន​ពល​ករខ្មែរ ប្រមាណ​ជាង ២ ម៉ឺន​នាក់ ​កំពុង​រស់នៅ​និង​ប្រកបការងារ​នៅ​ទីនោះ ។ សម្រាប់​សិល្បករ​សិល្បការិនី ដែល​ចូលរួម​នៅក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ដ៏​ធំ​នេះ រួមមាន​លោក កែវ វាសនា , ខេ​ម , នី រតនា​, សៅ ឧ​ត្ត​ម , ម៉ៅ ហា​ជី , ថែ​ល ថៃ , ពេជ្រ ថា​ណា , ម៉ា​ដូ​ណា , ថ​មមី , ទ្រី សក្តា , កញ្ញា យូ​រី , សួស វី​សា , លីន​ដា , សុ​ភ័​ក្រ កុ​សុ​ម៉ា , សាឡា​ត់ ស្រី​ឡាង ព្រមទាំង​តារា​ និង​ ក្រុមការងារ​ជាច្រើន​ទៀត ដែល​នឹង​ធ្វើឱ្យ​កក្រើក​ឆាក​ប្រគំតន្ត្រី​តែម្តង ៕

​ដោយ ៖ អា​លី​ណា

អត្ថបទពេញនិយម

ល្អ​បំផុត​ ​!​ ​ចេះតែ​ប៉ុន្មាន​ក្បាច់​នេះ​ ​ដឹង​ខ្ទេច​ថា​ ​គីឡូ​អគ្គិសនី​ត្រឹមត្រូវ​ ​ឬ​ ​បូម​យក​លុយ​ ​
មក​មើល​ទិដ្ឋភាព​ក្នុង​យន្តហោះ​ ​ព្រះមហាក្សត្រ​ខ្មែរ​គង់​ប្រថាប់​ ​ពេល​ចេញ​ព្រះរាជ​ដំ​ណើរ​ម្ដង​ៗ​
ទៅ​សមុទ្រ​មិន​ចាំបាច់​សិច​ស៊ី​ពេក​ទេ ​លេង​ស្ទីល​ដូច​ ​ពេជ្រ​ ​សូលី​កា​ ​ក៏ស្អាត​ទាក់ទាញទៅហើយ ​!​
ធ្មេច​បើ​កៗ​ ​យូ​ ​ឌីស្កូ​ ​ប្រែមក​ជា​ស្រស់​សង្ហា​ជិត​ដូចដើម​ ក្រោយស្រកសាច់ដោយសារជំងឺកន្លងមក !

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន2 hours ago

តារាចម្រៀង​កិត្តិយស​តាំងពី​សប្តាហ៍​ដំបូង​នៃកម្មវិធី «I Can See Your Voice Cambodia» គឺមានតែ STEP ទេដែលខុសគេ ​! (វីដេអូ)

កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ កម្មវិធី «I Can See Your Voice Cambodia» បាន​អ​ញ្ញើញ​តារាចម្រៀង​កិត្តិយស​ដែលជា​អ្នកតំណាង​ឱ្យទូរស័ព្ទ OPPO ផ្ទាល់​តែម្តង ​គឺ​លោក STEP ។ ​រៀងរាល់ថ្ងៃ​អាទិត្យ រយៈពេល​ពីរ​ម៉ោង​ពេញ​ចាប់ពី​ម៉ោង ៦ ដល់ ៨ យប់...

អត្ថបទក្រុមហ៊ុន3 hours ago

វ៉ាវ ! ម៉ាស៊ីនត្រជាក់ សាមសុង Wind-Free™ ស្អាតកប់ស៊េរី ហើយសន្សំសំចៃថាមពលដល់ទៅ ៧២% ថែមទៀតផង

តើ​លោក​អ្នកកំពុង​រៀបចំ​គេហដ្ឋាន​សម្រាប់​ស្វាគមន៍​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​មែន​ទេ ​? ស្អុះស្អាប់​មែន​ទេ​ ? ម៉ាស៊ីនត្រជាក់​ចាស់​រប​ស់​អ្នក​អត់​សូវ​ត្រជាក់​មែន​អត់​ ? ពេលនេះ​អស់​បញ្ហា​ទៀតហើយ ​! លោកអ្នក​មិនចាំបាច់​បើក​ម៉ាស៊ីនត្រជាក់​របស់​អ្នក​ទុកជាមុន​នោះទេ ​! ជាមួយ​ម៉ាស៊ីនត្រជាក់​ស៊េរី​ថ្មី Wind-Free™ មួយ​នេះ​បើក​ភ្លាម​ត្រជាក់​ភ្លាមៗ​រហ័ស​ទាន់​ចិត្ត​ជាង​ម៉ាស៊ីនត្រជាក់​ធម្មតា​ទាំងអស់​ ។ វា​ពិតជា​ល្អ​ទាំង​ព្រម​តែម្តង​ ។ Wind-Free™ គឺជា​ម៉ាស៊ីនត្រជាក់​ម៉ូ​ដែ​ល​ថ្មី​របស់​ក្រុមហ៊ុន​ សាម​សុង ដែល​ផ្តល់នូវ​ភាព​ត្រជាក់​ស្រស់ស្រាយ​ជាមួយនឹង​ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់​បំពាក់​នូវ​បច្ចេកវិជ្ជា...

អត្ថបទក្រុមហ៊ុន19 hours ago

សំណាងម្ល៉េះ ! គ្រាន់តែទិញស្មាតហ្វូនតម្លៃជាង $100 សោះ ឈ្នះសុទ្ធតែម៉ូតូ និង ទូរទស្សន៍ ! (មានវីដេអូ)

ភ្នំពេញ​ថ្ងៃទី​18​មីនាឆ្នាំ 2019៖​អតិថិជន​សំណាង​បី​រូប​ទៀត​បានឈ្នះ​រង្វាន់​ពី​ក្រុមហ៊ុន​Huawei ក្នុង​ការចាប់​រង្វាន់​លើក​ទី​បី​ពី​ប្រូ​ម៉ូ​សិន​ទិញ​Huawei អេ​7 ឈ្នះ​Mazda 2​

អត្ថបទក្រុមហ៊ុន22 hours ago

ចេញលក់ជាផ្លូវការហើយ ! ហុងដា MSX125SF នឹង ហុងដា CB150R ស៊េរីថ្មី ពីក្រុមហ៊ុន អ៊ិន ស៊ី អ៊ិច (វីដេអូ)

ក្រុមហ៊ុន អ៊ិន​.​ស៊ី​.​អ៊ិ​ច ដែលជា​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​ដំឡើង និង ចែកចាយ​ផ្តាច់មុខ​ម៉ូតូ​ម៉ាក HONDA ព្រមទាំង​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​ទោចក្រយានយន្ត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​លក់​ម៉ូតូ​ម៉ាក Honda MSX125SF និង Honda CB150R ស៊េរី​ថ្មី​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៩ ដើម្បី​បំពេញ​សេចក្តី​ទន្ទឹម​រង់ចាំ​រប​ស់​អតិថិជន​ទូរ​ទាំង​ប្រទេស​ ។​...

អត្ថបទក្រុមហ៊ុន1 day ago

នេះនែ៎ ! ចំណុច​ដ៏​អស្ចារ្យ​ទាំងអស់​នេះហើយ​ទើប​ធ្វើ​ឱ្យ Samsung Galaxy S10 | S10+ ក្លាយជា​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​បាន​

ជាមួយនឹង​ការអភិវឌ្ឍន៍​ផ្នែក​បច្ចេកវិជ្ជា​ដ៏​ខ្លាំងក្លា​របស់ខ្លួន​ក្រុមហ៊ុន សាម​សុង បានធ្វើឱ្យ​ពិភពលោក​ទាំងមូល​មានការ​ភ្ញាក់ផ្អើល និង ​កោតសរសើរ​រួចមកហើយ​កាលពីពេល​ថ្មីៗ​នេះ​ក្នុងឱកាស​ខួប​គម្រប់ ១០ ​ឆ្នាំ​នៃ​ការវិវឌ្ឍ​របស់ Galaxy ស្មា​ត​ហ្វូ​ន​ក៏ដូចជា​ការបញ្ចេញ​នូវ​លំដាប់​កំពូល​ស្មា​ត​ហ្វូ​ន​ជា​ផ្លូវការ​របស់ខ្លួន​ផងដែរ​ ។ ​គួ​រំឭក​ផងដែរ​ថា​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy S10| S10+ គឺ​ត្រូវបាន​បង្កើតឡើង​យ៉ាង​ពិសេស​បំផុត​ដើម្បី​ធ្វើការ​ផ្តល់ជូន​ដល់​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ទាំងអស់​ទូទាំង​ពិភពលោក​ឱ្យទទួល​បាន​នូវ​អ្វីដែល​អស្ចារ្យ និង​ មាន​ជម្រើស​កាន់តែ​ច្រើនជាង​មុន​ដែល​ពុំ​ធ្លាប់មាន​ពីមុនមក ។​ ​ជាពិសេស...

Loading…