Connect with us

កម្សាន្ត

ក្រៅពីមានឈ្មោះជាតារាល្បី តារាប្រុសថៃ ៣ រូបនេះក៏ជាម្ចាស់ភោជនីយដ្ឋានល្បីនៅថៃដែរ !

on

Advertisement

បើទោះបី​មាន​អាជីព​ជាតា​រា​សម្តែង និង មានឈ្មោះ​ល្បី​អាច​រកចំណូលបាន​ជាច្រើន​ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​ក្តី ប៉ុន្តែ​តារា​ប្រុស ៣ រូប​ដែលមាន លោក Weir Sukollawat លោក Ken Phupoom និង លោក Shakrit Yamnam ក៏​នៅតែ​ឆ្លៀត​បង្កើត​មុខរបរ​ផ្សេង​ក្រៅ​អាជីព នោះ​គឺ​ភោជនីយដ្ឋាន ដែលជា​ប្រភព​ផ្តល់​ចំណូល​ដ៏​ធំ​មួយទៀត​សម្រាប់​ពួកលោក​ផងដែរ ។​

១-​តារា​ប្រុស Shakrit Yamnam
Siam Wisdom ជា​ភោជនីយដ្ឋាន​ថៃ ដែលមាន​ការគ្រប់គ្រង​ដោយ​តារា​សម្តែង Shakrit Yamnam ជាមួយ​មេ​ចុងភៅ​ល្បីឈ្មោះ​គឺ​លោក Chompol ហើយ​លោក​ក៏​ជា​គណៈកម្មការ​ក្នុង​កម្មវិធី​ល្បី Master Chef Thailand ផងដែរ ។ ភោជនីយដ្ឋាន​របស់​តារា​សម្តែង​ប្រុស​រូបនេះ គឺ​បាន​កែច្នៃ​ចេញពីផ្ទះ​ថៃ​ចំណាស់​មួយ និង ត្រូវបាន​តុបតែង​ជាមួយ​រចនាប័ទ្ម​ថៃ ដោយមាន​លក់​អាហារ និង បង្អែម​ទាំងអស់​គឺជា​ម្ហូប​ថៃ ។​

២-​តារា​ប្រុស Ken Phupoom
Kiew Kai Ka ជា​ឈ្មោះ​ភោជនីយដ្ឋាន​ដ៏​ល្បី​នៅ​ខេត្ត​ឡា​ត់ ដែលជា​កម្មសិទ្ធិ​របស់​តារា​សម្តែង Ken Phupoom និង លោក Ten Musketeers ។ ភោជនីយដ្ឋាន​របស់​តារា​សម្តែង​ដែលជា​តួអង្គ​ល្បី​ក្នុង «​ណា​គី​» នេះ ពិតជា​មានការ​តុបតែង​យ៉ាង​ទាក់ទាញ​ខ្លាំងណាស់ ដោយ​មានការ​ដាក់លក់​អាហារ​ថៃ និង បរទេស​ជាច្រើន ហើយ​វា​ក៏បាន​រក​ចំណូល​ឱ្យ​តារា​រូបនេះ​បានជា​ច្រើន​ផងដែរ ។​

៣-​តារា​ប្រុស Weir Sukollawat
​សម្រាប់​ភោជនីយដ្ឋាន Decha Fried Chicken Restaurant ត្រូវបាន​គេ​ដឹងថា​ជា​កម្មសិទ្ធិ​របស់​តារា​សម្តែង​ល្បីល្បាញ​លោក Weir Sukollawat ដែល​រួម​ភាគហ៊ុន​ជាមួយ​លោក Cheathavuth Watcharakhun ។ ហាង​មួយ​នេះ​របស់​តារា​សម្តែង Weir មានការ​ទទួល​គាំទ្រ​យ៉ាងច្រើន​ពី​អតិថិជន ដោយបាន​រក​ចំណូល​ជាច្រើន​ដល់​លោក និង ដៃគូ​ភាគហ៊ុន ៕

​ដោយ ៖ សាកល​
​ប្រភព ៖ Thai Update

អត្ថបទពេញនិយម

ល្អ​បំផុត​ ​!​ ​ចេះតែ​ប៉ុន្មាន​ក្បាច់​នេះ​ ​ដឹង​ខ្ទេច​ថា​ ​គីឡូ​អគ្គិសនី​ត្រឹមត្រូវ​ ​ឬ​ ​បូម​យក​លុយ​ ​
មក​មើល​ទិដ្ឋភាព​ក្នុង​យន្តហោះ​ ​ព្រះមហាក្សត្រ​ខ្មែរ​គង់​ប្រថាប់​ ​ពេល​ចេញ​ព្រះរាជ​ដំ​ណើរ​ម្ដង​ៗ​
ទៅ​សមុទ្រ​មិន​ចាំបាច់​សិច​ស៊ី​ពេក​ទេ ​លេង​ស្ទីល​ដូច​ ​ពេជ្រ​ ​សូលី​កា​ ​ក៏ស្អាត​ទាក់ទាញទៅហើយ ​!​
ធ្មេច​បើ​កៗ​ ​យូ​ ​ឌីស្កូ​ ​ប្រែមក​ជា​ស្រស់​សង្ហា​ជិត​ដូចដើម​ ក្រោយស្រកសាច់ដោយសារជំងឺកន្លងមក !

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន2 hours ago

តារាចម្រៀង​កិត្តិយស​តាំងពី​សប្តាហ៍​ដំបូង​នៃកម្មវិធី «I Can See Your Voice Cambodia» គឺមានតែ STEP ទេដែលខុសគេ ​! (វីដេអូ)

កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ កម្មវិធី «I Can See Your Voice Cambodia» បាន​អ​ញ្ញើញ​តារាចម្រៀង​កិត្តិយស​ដែលជា​អ្នកតំណាង​ឱ្យទូរស័ព្ទ OPPO ផ្ទាល់​តែម្តង ​គឺ​លោក STEP ។ ​រៀងរាល់ថ្ងៃ​អាទិត្យ រយៈពេល​ពីរ​ម៉ោង​ពេញ​ចាប់ពី​ម៉ោង ៦ ដល់ ៨ យប់...

អត្ថបទក្រុមហ៊ុន3 hours ago

វ៉ាវ ! ម៉ាស៊ីនត្រជាក់ សាមសុង Wind-Free™ ស្អាតកប់ស៊េរី ហើយសន្សំសំចៃថាមពលដល់ទៅ ៧២% ថែមទៀតផង

តើ​លោក​អ្នកកំពុង​រៀបចំ​គេហដ្ឋាន​សម្រាប់​ស្វាគមន៍​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​មែន​ទេ ​? ស្អុះស្អាប់​មែន​ទេ​ ? ម៉ាស៊ីនត្រជាក់​ចាស់​រប​ស់​អ្នក​អត់​សូវ​ត្រជាក់​មែន​អត់​ ? ពេលនេះ​អស់​បញ្ហា​ទៀតហើយ ​! លោកអ្នក​មិនចាំបាច់​បើក​ម៉ាស៊ីនត្រជាក់​របស់​អ្នក​ទុកជាមុន​នោះទេ ​! ជាមួយ​ម៉ាស៊ីនត្រជាក់​ស៊េរី​ថ្មី Wind-Free™ មួយ​នេះ​បើក​ភ្លាម​ត្រជាក់​ភ្លាមៗ​រហ័ស​ទាន់​ចិត្ត​ជាង​ម៉ាស៊ីនត្រជាក់​ធម្មតា​ទាំងអស់​ ។ វា​ពិតជា​ល្អ​ទាំង​ព្រម​តែម្តង​ ។ Wind-Free™ គឺជា​ម៉ាស៊ីនត្រជាក់​ម៉ូ​ដែ​ល​ថ្មី​របស់​ក្រុមហ៊ុន​ សាម​សុង ដែល​ផ្តល់នូវ​ភាព​ត្រជាក់​ស្រស់ស្រាយ​ជាមួយនឹង​ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់​បំពាក់​នូវ​បច្ចេកវិជ្ជា...

អត្ថបទក្រុមហ៊ុន19 hours ago

សំណាងម្ល៉េះ ! គ្រាន់តែទិញស្មាតហ្វូនតម្លៃជាង $100 សោះ ឈ្នះសុទ្ធតែម៉ូតូ និង ទូរទស្សន៍ ! (មានវីដេអូ)

ភ្នំពេញ​ថ្ងៃទី​18​មីនាឆ្នាំ 2019៖​អតិថិជន​សំណាង​បី​រូប​ទៀត​បានឈ្នះ​រង្វាន់​ពី​ក្រុមហ៊ុន​Huawei ក្នុង​ការចាប់​រង្វាន់​លើក​ទី​បី​ពី​ប្រូ​ម៉ូ​សិន​ទិញ​Huawei អេ​7 ឈ្នះ​Mazda 2​

អត្ថបទក្រុមហ៊ុន22 hours ago

ចេញលក់ជាផ្លូវការហើយ ! ហុងដា MSX125SF នឹង ហុងដា CB150R ស៊េរីថ្មី ពីក្រុមហ៊ុន អ៊ិន ស៊ី អ៊ិច (វីដេអូ)

ក្រុមហ៊ុន អ៊ិន​.​ស៊ី​.​អ៊ិ​ច ដែលជា​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​ដំឡើង និង ចែកចាយ​ផ្តាច់មុខ​ម៉ូតូ​ម៉ាក HONDA ព្រមទាំង​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​ទោចក្រយានយន្ត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​លក់​ម៉ូតូ​ម៉ាក Honda MSX125SF និង Honda CB150R ស៊េរី​ថ្មី​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៩ ដើម្បី​បំពេញ​សេចក្តី​ទន្ទឹម​រង់ចាំ​រប​ស់​អតិថិជន​ទូរ​ទាំង​ប្រទេស​ ។​...

អត្ថបទក្រុមហ៊ុន1 day ago

នេះនែ៎ ! ចំណុច​ដ៏​អស្ចារ្យ​ទាំងអស់​នេះហើយ​ទើប​ធ្វើ​ឱ្យ Samsung Galaxy S10 | S10+ ក្លាយជា​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​បាន​

ជាមួយនឹង​ការអភិវឌ្ឍន៍​ផ្នែក​បច្ចេកវិជ្ជា​ដ៏​ខ្លាំងក្លា​របស់ខ្លួន​ក្រុមហ៊ុន សាម​សុង បានធ្វើឱ្យ​ពិភពលោក​ទាំងមូល​មានការ​ភ្ញាក់ផ្អើល និង ​កោតសរសើរ​រួចមកហើយ​កាលពីពេល​ថ្មីៗ​នេះ​ក្នុងឱកាស​ខួប​គម្រប់ ១០ ​ឆ្នាំ​នៃ​ការវិវឌ្ឍ​របស់ Galaxy ស្មា​ត​ហ្វូ​ន​ក៏ដូចជា​ការបញ្ចេញ​នូវ​លំដាប់​កំពូល​ស្មា​ត​ហ្វូ​ន​ជា​ផ្លូវការ​របស់ខ្លួន​ផងដែរ​ ។ ​គួ​រំឭក​ផងដែរ​ថា​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy S10| S10+ គឺ​ត្រូវបាន​បង្កើតឡើង​យ៉ាង​ពិសេស​បំផុត​ដើម្បី​ធ្វើការ​ផ្តល់ជូន​ដល់​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ទាំងអស់​ទូទាំង​ពិភពលោក​ឱ្យទទួល​បាន​នូវ​អ្វីដែល​អស្ចារ្យ និង​ មាន​ជម្រើស​កាន់តែ​ច្រើនជាង​មុន​ដែល​ពុំ​ធ្លាប់មាន​ពីមុនមក ។​ ​ជាពិសេស...

Loading…