Connect with us

កម្សាន្ត

ព្រះ​កាយ​ចន្ទ័​ ​ត្រូវ​ឪពុកតាម Take​ ​Care​ ​និង​ ​ផាត់មុខ​ឱ្យពេល​សម្តែង​រឿង​!​

on

Advertisement

​មិនថា​ទៅ​សម្តែង​នៅ​ទីកន្លែង​ណា​ ​ព្រះ​កាយ​ច័ន្ទ​ ​តែង​ទទួល​បានការ​ ​Take​ ​Care​ ​ពីសំណាក់​ឪពុក​របស់​នាង​ ​។​ ​អ្វី​ដែល​ចាប់អារម្មណ៍​ក្រៅពី​មើលថែ​ទាំ​កូនស្រី​លោកឪពុក​របស់​ ​ព្រះ​កាយ​ច័ន្ទ​ ​ក៏​ជា​អ្នក​ផាត់មុខ​ឱ្យ​កូនស្រី​ផង​ដែរ​ ​។​ ​

​ពេលនេះ​ដែរ​ ​ព្រះ​កាយ​ច័ន្ទ​ ​កំពុង​មមាញឹក​ថត​រឿង​ភាគ​របស់​ទូរទស្សន៍​បុ​ស្តិ៍​លេខ ៥ រឿង​ «​ពិស​ស្នេហ៍​​កម្លាំង​អាឃាត»​ ​ដោយ​ក្នុង​នោះ​ស្រី​ស្អាត​រូប​នេះ​សម្តែង​ជា​តួឯក​ដែល​មាន​តុបតែង​ជា​តួ​អប្សរា​យ៉ាង​ស្រស់​ស្អាត​ ​។​ ​តាមរយៈ​រូបថត​ដែល​ ​ព្រះ​កាយ​ច័ន្ទ​ ​បាន​បង្ហោះ​ក្នុង​សង្គម​ហ្វេ​សប៊ុ​ក​គេ​សង្កេតឃើញ​ឪពុក​របស់​នាង​ជា​អ្នក​ផាត់មុខ​ឱ្យ​នាង​ ដែល​មើលទៅ​ពិតជា​មាន​ភាព​កក់ក្តៅ​ណាស់​ ​។​ មានការបន្ថែមថាពីសំណាក់អ្នកចូលរួមសម្តែងរឿងនេះបានឱ្យដឹងថា មូលហេតុឪពុក ព្រះកាយច័ន្ទ ផាត់មុខឱ្យកូនស្រីដោយសារលោកជាតួល្ខោនស្រាប់ ដូនេះលោកមានជំនាញក្នុងការផាត់មុខបែបនេះ ។



​មិនមែន​ជា​លើកទីមួយ​ទេ​នៅពេល​ទៅ​សម្តែង​នៅ​តាមកម្ម​វិធី​នី​មួយ​ៗ​ ​ព្រះ​កាយ​ច័ន្ទ​ ​តែង​ត្រូវ​បាន​ឪពុក​របស់​នាង​ដើរតាម​រហូត​ ​។ ​ជាពិសេស​នៅពេល​ដែល​នាង​ស្លៀកពាក់​ ឬ​ តុបតែង​ខ្លួន​ចូលរួម​នៅក្នុង​កម្ម​​វិធី​នានា​ឪពុក​របស់​នាង​ជា​អ្នក​ផ្តល់​យោបល់ ​និង ​រៀបចំ​សម្លៀកបំពាក់​ឱ្យ​កូនស្រី​យ៉ាង​ស័ក្តិ​សម​ ​។​  ​



​ព្រះ​កាយ​ច័ន្ទ​ ​កាន់តែ​មាន​រូប​សម្រស់​ស្រស់​ស្អាត​ និង​ ការ​តែងខ្លួន​ទាន់សម័យ​ជាង​មុន​ ​ជាពិសេស​ក្រោយពី​នាង​បាន​កែ​បន្ថែម​ចំណុច​ខ្វះ​ខា​ត​ខ្លះ​ៗ​នៃ​រាងកាយ​ដែល​មាន​ដូចជា​ខ្ទង់ច្រមុះ​ឱ្យ​ខ្ពស់​​ស្រួច​ជាដើម​ ​។​ ​ចុងក្រោយ​នេះ​ ​ព្រះ​កាយ​ច័ន្ទ​ ​លេចមុខ​នៅក្នុង​រឿង​ភាគ​ទូរទស្សន៍​បុ​ស្ត​លេខ ៥​ ​ជា​បន្ត​​បន្ទាប់​ ​៕​ ​

ដោយ​ ​៖​ ​ចេ​នី​
​រូបថត​ ​៖​ ​ហ្វេ​សប៊ុ​ក​

អត្ថបទពេញនិយម

ល្អ​បំផុត​ ​!​ ​ចេះតែ​ប៉ុន្មាន​ក្បាច់​នេះ​ ​ដឹង​ខ្ទេច​ថា​ ​គីឡូ​អគ្គិសនី​ត្រឹមត្រូវ​ ​ឬ​ ​បូម​យក​លុយ​ ​
មក​មើល​ទិដ្ឋភាព​ក្នុង​យន្តហោះ​ ​ព្រះមហាក្សត្រ​ខ្មែរ​គង់​ប្រថាប់​ ​ពេល​ចេញ​ព្រះរាជ​ដំ​ណើរ​ម្ដង​ៗ​
ទៅ​សមុទ្រ​មិន​ចាំបាច់​សិច​ស៊ី​ពេក​ទេ ​លេង​ស្ទីល​ដូច​ ​ពេជ្រ​ ​សូលី​កា​ ​ក៏ស្អាត​ទាក់ទាញទៅហើយ ​!​
ធ្មេច​បើ​កៗ​ ​យូ​ ​ឌីស្កូ​ ​ប្រែមក​ជា​ស្រស់​សង្ហា​ជិត​ដូចដើម​ ក្រោយស្រកសាច់ដោយសារជំងឺកន្លងមក !

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន2 hours ago

តារាចម្រៀង​កិត្តិយស​តាំងពី​សប្តាហ៍​ដំបូង​នៃកម្មវិធី «I Can See Your Voice Cambodia» គឺមានតែ STEP ទេដែលខុសគេ ​! (វីដេអូ)

កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ កម្មវិធី «I Can See Your Voice Cambodia» បាន​អ​ញ្ញើញ​តារាចម្រៀង​កិត្តិយស​ដែលជា​អ្នកតំណាង​ឱ្យទូរស័ព្ទ OPPO ផ្ទាល់​តែម្តង ​គឺ​លោក STEP ។ ​រៀងរាល់ថ្ងៃ​អាទិត្យ រយៈពេល​ពីរ​ម៉ោង​ពេញ​ចាប់ពី​ម៉ោង ៦ ដល់ ៨ យប់...

អត្ថបទក្រុមហ៊ុន3 hours ago

វ៉ាវ ! ម៉ាស៊ីនត្រជាក់ សាមសុង Wind-Free™ ស្អាតកប់ស៊េរី ហើយសន្សំសំចៃថាមពលដល់ទៅ ៧២% ថែមទៀតផង

តើ​លោក​អ្នកកំពុង​រៀបចំ​គេហដ្ឋាន​សម្រាប់​ស្វាគមន៍​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​មែន​ទេ ​? ស្អុះស្អាប់​មែន​ទេ​ ? ម៉ាស៊ីនត្រជាក់​ចាស់​រប​ស់​អ្នក​អត់​សូវ​ត្រជាក់​មែន​អត់​ ? ពេលនេះ​អស់​បញ្ហា​ទៀតហើយ ​! លោកអ្នក​មិនចាំបាច់​បើក​ម៉ាស៊ីនត្រជាក់​របស់​អ្នក​ទុកជាមុន​នោះទេ ​! ជាមួយ​ម៉ាស៊ីនត្រជាក់​ស៊េរី​ថ្មី Wind-Free™ មួយ​នេះ​បើក​ភ្លាម​ត្រជាក់​ភ្លាមៗ​រហ័ស​ទាន់​ចិត្ត​ជាង​ម៉ាស៊ីនត្រជាក់​ធម្មតា​ទាំងអស់​ ។ វា​ពិតជា​ល្អ​ទាំង​ព្រម​តែម្តង​ ។ Wind-Free™ គឺជា​ម៉ាស៊ីនត្រជាក់​ម៉ូ​ដែ​ល​ថ្មី​របស់​ក្រុមហ៊ុន​ សាម​សុង ដែល​ផ្តល់នូវ​ភាព​ត្រជាក់​ស្រស់ស្រាយ​ជាមួយនឹង​ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់​បំពាក់​នូវ​បច្ចេកវិជ្ជា...

អត្ថបទក្រុមហ៊ុន19 hours ago

សំណាងម្ល៉េះ ! គ្រាន់តែទិញស្មាតហ្វូនតម្លៃជាង $100 សោះ ឈ្នះសុទ្ធតែម៉ូតូ និង ទូរទស្សន៍ ! (មានវីដេអូ)

ភ្នំពេញ​ថ្ងៃទី​18​មីនាឆ្នាំ 2019៖​អតិថិជន​សំណាង​បី​រូប​ទៀត​បានឈ្នះ​រង្វាន់​ពី​ក្រុមហ៊ុន​Huawei ក្នុង​ការចាប់​រង្វាន់​លើក​ទី​បី​ពី​ប្រូ​ម៉ូ​សិន​ទិញ​Huawei អេ​7 ឈ្នះ​Mazda 2​

អត្ថបទក្រុមហ៊ុន22 hours ago

ចេញលក់ជាផ្លូវការហើយ ! ហុងដា MSX125SF នឹង ហុងដា CB150R ស៊េរីថ្មី ពីក្រុមហ៊ុន អ៊ិន ស៊ី អ៊ិច (វីដេអូ)

ក្រុមហ៊ុន អ៊ិន​.​ស៊ី​.​អ៊ិ​ច ដែលជា​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​ដំឡើង និង ចែកចាយ​ផ្តាច់មុខ​ម៉ូតូ​ម៉ាក HONDA ព្រមទាំង​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​ទោចក្រយានយន្ត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​លក់​ម៉ូតូ​ម៉ាក Honda MSX125SF និង Honda CB150R ស៊េរី​ថ្មី​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៩ ដើម្បី​បំពេញ​សេចក្តី​ទន្ទឹម​រង់ចាំ​រប​ស់​អតិថិជន​ទូរ​ទាំង​ប្រទេស​ ។​...

អត្ថបទក្រុមហ៊ុន1 day ago

នេះនែ៎ ! ចំណុច​ដ៏​អស្ចារ្យ​ទាំងអស់​នេះហើយ​ទើប​ធ្វើ​ឱ្យ Samsung Galaxy S10 | S10+ ក្លាយជា​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​បាន​

ជាមួយនឹង​ការអភិវឌ្ឍន៍​ផ្នែក​បច្ចេកវិជ្ជា​ដ៏​ខ្លាំងក្លា​របស់ខ្លួន​ក្រុមហ៊ុន សាម​សុង បានធ្វើឱ្យ​ពិភពលោក​ទាំងមូល​មានការ​ភ្ញាក់ផ្អើល និង ​កោតសរសើរ​រួចមកហើយ​កាលពីពេល​ថ្មីៗ​នេះ​ក្នុងឱកាស​ខួប​គម្រប់ ១០ ​ឆ្នាំ​នៃ​ការវិវឌ្ឍ​របស់ Galaxy ស្មា​ត​ហ្វូ​ន​ក៏ដូចជា​ការបញ្ចេញ​នូវ​លំដាប់​កំពូល​ស្មា​ត​ហ្វូ​ន​ជា​ផ្លូវការ​របស់ខ្លួន​ផងដែរ​ ។ ​គួ​រំឭក​ផងដែរ​ថា​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy S10| S10+ គឺ​ត្រូវបាន​បង្កើតឡើង​យ៉ាង​ពិសេស​បំផុត​ដើម្បី​ធ្វើការ​ផ្តល់ជូន​ដល់​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ទាំងអស់​ទូទាំង​ពិភពលោក​ឱ្យទទួល​បាន​នូវ​អ្វីដែល​អស្ចារ្យ និង​ មាន​ជម្រើស​កាន់តែ​ច្រើនជាង​មុន​ដែល​ពុំ​ធ្លាប់មាន​ពីមុនមក ។​ ​ជាពិសេស...

Loading…