
(វីដអូ) មិនចប់ទេ! Lukkade អតីតបវរកញ្ញាថៃ យំស្តាយ Anntonia មិនបានមកុដ ព្រោះចាញ់ប្រៀប Nicaragua
កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ កម្មវិធីប្រកួតសម្រស់ដ៏ធំលំដាប់ពិភពលោក Miss Universe 2023 បានស្វែងរកឃើញហើយនូវម្ចាស់មកុដថ្មីប្រចាំឆ្នាំហើយគឺបានទៅលើរាជិនីកំពូលសម្រស់មកពីប្រទេស Nicaragua គឺនាង Sheynnis Palacios ។ ក្រៅពីជ័យលាភី Miss Universe បានទៅលើបវរកញ្ញាប្រទេស Nicaragua ហើយ គេក៏ឃើញមានបណ្ដាប្រទេសចំនួន ២ ទៀតផងដែរ ទទួលបានលំដាប់រងបន្ទាប់។ ក្នុងនោះរួមមាន បវរកញ្ញា Thailand នាង Anntonia Porsild ទទួលបានតំណែងលំដាប់រងទី ១ និងបវរកញ្ញាប្រទេស Australia នាង Moraya Wilson ទទួលបានតំណែងលំដាប់រងទី ២។
ដោយឡែក បើនិយាយពីពលរដ្ឋថៃមួយចំនួនវិញ ហាក់សម្ដែងក្តីមិនពេញចិត្តចំពោះកម្មវិធី MU ព្រោះថាសមត្ថភាពបវរកញ្ញាថៃគេជឿជាក់ថានឹងបានមកុដតែពុំបានឡើយ ដែលនេះបានធ្វើឱ្យអ្នកគាំទ្រថៃមួយចំនួនយំឡាំប៉ាស្រែករកយុត្តិធម៌ដោយបានលើកឡើងថាការកាត់សេចក្តីរកអ្នកឈ្នះរបស់កម្មវិធីមិនយុត្តិធម៌។ ងាកទៅមើល Lukkade Metinee ដែលជាអតីតបវកញ្ញថៃ ហើយបច្ចុប្បន្នជាគ្រូបង្វឹក និង តារាសម្ដែងក៏បានបង្ហាញអារម្មណ៍សោកស្តាយខ្លាំងដែរខណៈ Anntonia ភ្លាត់ស្នៀតរបូតឱកាសយកមកុដ Miss Universe 2023 ជូនប្រទេសថៃ។
ជាការពិត និយាយទាំងទឹកភ្នែកហូរសស្រាក់ក្នុងបទសម្ភាស Lukkade បានលើកឡើងថា បវរកញ្ញាថៃចាញ់ប្រៀបបវរកញ្ញាប្រទេស Nicaragua នាង Sheynnis Palacios ត្រង់វគ្គឆ្លើយសំណួរ ដោយហេតុថានៅពេលឆ្លើយ នាង Sheynnis មានពេលគិតច្រើនជាង Anntonia ណាមួយនាងមានអ្នកបកប្រែឱ្យផងដូចនេះខណៈដែលអ្នកបកប្រែកំពុងប្រែនាងអាចគិតរកអត្ថន័យបន្ថែមបាន។
លើសពីនោះ តារាស្រីរូបនេះបានបន្តថា Anntonia គ្មានកន្លែងណាមួយដែលមិនស័ក្តិសមឡើយគឺសមនឹងមកុដណាស់ តែដោយសារតែប្រទេស Nicaragua មានល្បិចចេះរៀបចំទុកមុនបានយ៉ាងល្អក្នុងវគ្គឆ្លើយសំណួរទើបអាចយកជ័យជម្នះពីប្រទេសថៃបាន តែយ៉ាងណា Anntonia ជាម្ចាស់មកុដក្នុងចិត្តនាងជានិច្ច៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖