
ទាំងស្អាតទាំងចិត្តបុណ្យ! ប្រឡូកក្នុងសិល្បៈ ១២ ឆ្នាំ Song Hye Kyo ដើរធ្វើបុណ្យចាយលុយចូលរួមកសាងច្រើនណាស់
ថ្មីៗនេះ តារាសម្ដែងស្រី Song Hye Kyo បានសហជាមួយនឹងសាស្រ្តាចារ្យ Seo Kyoung Duk ដើម្បីចូលរួមបរិច្ចាគថវិកាជួយកសាងរូបចម្លាក់មួយដល់សាលារៀនកូរ៉េ Taipei ដែលជាយុទ្ធនាការសម្រាប់ការបរិច្ចាគរូបចម្លាក់ចលនាសង្គ្រោះឯករាជ្យ។
ក្នុងនោះដែរ ការបរិច្ចាគនេះបានធ្វើឡើងក្នុងការរំឭកដល់ «Day of Patriotic Martyrs» ដើម្បីគោរពដល់ដែលបានលះបង់ជីវិតដើម្បីការស្ដារអធិបតេយ្យភាពជាតិ។
នេះមិនមែនជាការបរិច្ចាគលើកទី ១ សម្រាប់តារាសម្ដែងស្រី Song Hye Kyo នេះជាលើកទី ៧ ហើយដែលបានប្តេជ្ញាចិត្តចូលរួមពួងដៃក្នុងយុទ្ធនាការសង្គ្រោះ។ យ៉ាងណាមិញ ក្រៅពីបរិច្ចាគក្នុងប្រទេសកូរ៉េខាងត្បូងហើយ តារាស្រីរូបនេះក៏បានរួមចំណែកជួយដល់សារមន្ទីរអនុស្សាវរីយ៍នៅប្រទេសហូឡង់ និង ប្រទេសចិនផងដែរ៕