ជិតបានញ៉ាំនំមង្គលមែនទែនហើយ! ចំរើន សុភ័ក្រ និង គូស្នេហ៍ ទម្លាយររូប Pre-Wedding ស្អាតៗណាស់
រូបភាព Pre-Wedding ជាច្រើនសន្លឹករបស់តារាចម្រៀង ចំរើន សុភ័ក្រ និង គូស្នេហ៍ កំពុងត្រូវបានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកតៗគ្នា ជាពិសេសមិត្តភក្ដិក្នុង និង ក្រៅសិល្បៈរបស់អនាគតគូស្វាមីភរិយាមួយគូនេះ បាននាំគ្នាបង្ហោះពាក្យជូនពរដល់ពួកគេទាំងទាំងពីរព្រោងព្រាត។
ទន្ទឹមនឹងការបង្ហាញរូបភាពដ៏ស្រស់ស្អាត ដោយមានការតុបតែងខ្លួននូវសម្លៀកបំពាក់បែបប្រពៃណីយ៉ាងសមសួន ក្នុងនោះ ចំរើន សុភ័ក្រ ក៏បានព្រលយនូវពាក្យសម្ដីប្រកបដោយអត្ថន័យថា ៖ «មិនមានភាពស្និទ្ធស្នាល តែមានភាពច្បាស់លាស់ រង់ចាំថ្ងៃមួយមកដល់ Thon Chanmony»។
ការបញ្ចេញរូបភាព Pre-Wedding របស់ ចំរើន សុភ័ក្រ និង គូស្នេហ៍ ធ្វើឱ្យមិត្តភក្ដិ ក៏ដូចជាអ្នកគាំទ្រលាន់មាត់ថា ពួកគេទំនងជាជិតបានហូបនំមង្គលការគូស្នេហ៍មួយគូនេះឆាប់ៗមិនខាន៕
រូបភាព៖ image hunter