
មួយជាតិការម្ដង Gypsy និង ស្វាមី លេងមួយអស់ដៃ មិនអាណិតមិត្តភក្ដិនៅ Single សោះ
ចាប់តាំងពីប្រកាសទាក់ទងគ្នាជាគូស្នេហ៍ ៥ ឆ្នាំមក ថ្មីៗនេះ Gypsy និង សង្សារបរទេស ទើបតែប្រកាសត្រៀមចូលរោងការនោះទេ ដែលដំណឹងមួយនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនសម្ដែងក្តីរីករាយ ក៏ដូចជាទន្ទឹងរង់ចាំមើលយ៉ាងអន្ទះសា ព្រោះគ្រប់គ្នាចង់ឃើញរូបភាពកូនក្រមុំកូនកំលោះមួយគូនេះនៅក្នុងថ្ងៃពិសេស។
យ៉ាងណាមិញ បន្ទាប់ពីរង់ចាំអស់រយៈពេលជាយូរ ទីបំផុត តារាស្រីរូបនេះ និង ស្វាមីបានកាន់ដៃគ្នាចូលរោងការយ៉ាងពេញមុខពេញមាត់នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅហើយ ធ្វើឱ្យអ្នកគាំទ្រឃើញហើយទ្រាំមិនសរសើរកូនកំលោះកូនក្រមុំមិនបានឡើយពីរូបសម្រស់ដ៏ស្រស់ស្អាតនៅក្នុងថ្ងៃពិសេសមួយនេះ។
លើសពីនេះទៅទៀតនោះ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាទីបំផុត បើទោះបីជាថ្ងៃមង្គលការមួយនេះមានការរៀបចំឡើងយ៉ាងសាមញ្ញ មានតែគ្រួសារទាំងសងខាង និង មិត្តៗសំខាន់របស់កូនកំលោះកូនក្រមុំចូលរួមក៏ដោយ តែមើលទៅហាក់មានក្តីសុខខ្លាំងណាស់ ម្នាក់ៗពោរពេញទៅដោយស្នាមញញឹម និង ភាពសប្បាយរីករាយ។ ជាក់ស្តែង កូនកំលោះកូនក្រមុំតែម្តង ថ្ងៃមង្គលការមានម្តងពួយមួយអស់ដៃ បង្ហាញភាពផ្អែមល្ហែមមិនអាណិតចិត្តមិត្តភក្តិដែលនៅ Single ឡើយ៕