Best ប្រាប់ត្រង់ៗពីមូលហេតុមិនចង់ធ្វើមិត្តនឹង Tong Tong ក្រោយចែកផ្លូវគ្នា
ក្នុងរង្វង់សិល្បៈថៃគេសង្កេតឃើញថារាល់តារាដែលចែកផ្លូវគ្នាភាគច្រើនតែងតែបន្តទំនាក់ទំនងជាមិត្តភក្តិទោះបីលែងប្រើឈ្មោះជាសង្សារក៏ដោយ ព្រោះដើម្បីរក្សានូវប្រជាប្រិយភាពក៏ដូចជាកុំឱ្យមានរឿងអាស្រូវចែកផ្លូវគ្នាដោយមិនល្អអាចនាំឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ។
ដោយឡែក ងាកទៅមើលតារាសម្ដែងស្រី Best Kamsing និង តារាសម្ដែងប្រុសរូបសង្ហា Tong Tong វិញក្រោយពីបញ្ចប់ទំនាក់ទំនងជាសង្សារគ្នាទៅតារាប្រុសស្រីទាំងពីរហាក់មើលមុខគ្នាមិនចំឡើយ ថែមទាំងមិនរក្សាមិត្តភាពដែលធ្លាប់ស្គាល់គ្នាផងដែរ។
ជុំវិញបញ្ហានេះតារាស្រី Best បានចេញមកទម្លាយថា ៖ «នាងមិនធ្លាប់ធ្វើមិត្តភក្តិជាមួយនឹងសង្សារចាស់ឡើយ ព្រោះថាបើគេបែកពីនាងហើយច្បាស់ណាស់គេនឹងអាចមានអ្នកថ្មី ហើយបើនៅរក្សាមិត្តភាពជាមួយអ្នកចាស់ដដែលនោះ សង្សារថ្មីគេនឹងមិនពេញចិត្តឡើយ ដូចនេះដើម្បីឱ្យតម្លៃសង្សារថ្មីគឺមិនរាប់អានឡើយ ហើយបើនាងមាន ក៏ឱ្យតម្លៃសង្សារថ្មីនាងដែរ តែបើរឿងការងារអាចនៅធ្វើជាមួយគ្នាបានក្នុងលក្ខខណ្ឌការងារ»៕