
ការពិត ឆាកប្រកួតសម្រស់មួយនេះ ជាការចាប់ផ្តើមសិល្បៈរបស់ រ៉េត សារីតា
ពិតណាស់ បើនិយាយចំពោះ Miss Universe Cambodia 2020 កញ្ញា រ៉េត សារីតា ប្រិយមិត្តសុទ្ធសឹងតែបានជ្រាបហើយពីសមត្ថភាព ទេពកោសល្យរបស់បវរកញ្ញារូបនេះ ដែលមិនត្រឹមតែខ្លាំងក្នុងវិស័យបវរកញ្ញា ពូកែក្នុងវិស័យសម្ដែងភាពយន្តនោះទេ ស្រីស្អាតរូបនេះថែមទាំងមានសមត្ថភាពជាពិធីការិនីដ៏ពោរពេញដោយវោហារស័ព្ទទៀតផង។
កន្លងមក បវរកញ្ញា រ៉េត សារីតា តែងត្រូវបានមហាជនចាប់អារម្មណ៍ និង សរសើរខ្លាំងពីសមត្ថភាពជាពិធីការិនីរបស់នាង ខណៈបង្ហាញវត្តមានលើឆាកកម្មវិធីធំតូចផ្សេងៗជាច្រើនពេញដោយទេពកោសល្យ ពូកែវោហារស័ព្ទផ្នែកភាសា ខ្លាំងទាំងភាសាបរទេស និង ភាសាជាតិ និយាយបានយ៉ាងល្អរលូន។
ងាកទៅកាន់វិស័យប្រកួតសម្រស់ឯនោះវិញ មុននឹងបោះជំហានប្រកួត MUC 2020 និង ដណ្តើមបានមកុដនោះ កញ្ញា រ៉េត សារីតា ក៏ធ្លាប់បានបោះជំហានប្រកួតកម្មវិធី Freshie Girls & Boys ឆ្នាំ ២០១២ ជំនាន់ទី ១១ ជាមួយនឹងតារាសម្តែង ស៊ីន យូប៊ីន ផងដែរ។ កាលនោះ កញ្ញា រ៉េត សារីតា បានឈានទៅដល់ Top 10 ក្នុងវគ្គផ្តាច់ព្រ័ត្រ៕