ទម្លាយអាថ៌កំបាំង ១០ យ៉ាង របស់កំពូលបុរសសង្ហា លី មីនហូ ដឹងហើយអាចរន្ធត់ចិត្ត (វីដេអូ)
ការសម្ដែងប្រុសក្នុងរឿងដ៏ល្បី «Boy Over Flower» លី មីនហូ (Lee Min Ho) ត្រូវបានគេចាត់ទុកថាជាតារាសម្តែងដ៏ល្បីល្បាញម្នាក់នៅក្នុងពិភពកម្សាន្តរបស់កូរ៉េ និង នៅពេលនេះកំពុងទទួលបានការគាំទ្រយ៉ាងច្រើន ពីមហាជនមិនថានៅអាស៊ី និង បែបអឺរ៉ុប ។ តារាសម្តែងប្រុសប្រកបដោយរូបរាងសង្ហានេះ មិនត្រឹមតែទទួលបានការគាំទ្រក្នុងពេលសម្តែងរឿងប៉ុណ្ណោះទេ សូម្បីតែអត្តចរិតខាងក្រៅក៏ទទួលបានការកោតសរសើរថាល្អផងដែរ ។
តារាប្រុស លី មីនហូ ត្រូវបានអ្នកគាំទ្រនិយាយថា ជាតួអង្គដ៏អស្ចារ្យមួយរូបក្នុងខ្សែរឿង ដែលស្ទើរតែគ្រប់រឿងដែលលោកបានចូលរួមសម្តែង តែងតែទទួលបានការគាំទ្រ និង អត្រាអ្នកទស្សនាខ្ពស់ជានិច្ច ។ យ៉ាងណាមិញនាថ្ងៃនេះ យើងនឹងលើកបង្ហាញ ១០ យ៉ាង របស់តារាប្រុសរូបនេះមកបង្ហាញ ដែលប្រិយមិត្តមិនធ្លាប់បានដឹងពីមុនមក ។
១- មិនចេះហែលទឹក
នៅក្នុងបទសម្ភាសមួយ លី មីនហូ ត្រូវបានសួរថា តើនរណាដែលគាត់នឹងជួយសង្គ្រោះជាលើកដំបូងប្រសិនបើ Kim Rae Won, Kim Woo Bin ឬ Jung Il Woo កំពុងតែលង់ទឹក ។ លី មីនហូ បានឆ្លើយតបថា គាត់ពិតជាមិនចេះហែលទឹកទេ ។
២- ធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍
តារាសម្តែង លី មីនហូ បានទទួលគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរជាមួយមិត្តភក្តិដ៏ល្អបំផុតរបស់លោកម្នាក់ឈ្មោះ Jung Il Woo នៅពេលគាត់មានអាយុ ២០ ឆ្នាំ ។
៣- មិនសូវចេះសម្តែងក្នុងឈុតឆាកស្នេហាបែបកំប្លែងៗ
បើទោះជាតារាសម្តែងរូបនេះមានទេពកោសល្យខ្ពស់ក្នុងការសម្តែងពិតមែន ប៉ុន្តែលោកបាននិយាយថា មានភាពពិបាកសម្រាប់ការសម្តែងក្នុងឈុតឆាកស្នេហា បែបកំប្លែងៗ ដោយលោកចូលចិត្តការសម្តែងយ៉ាងហ្មត់ចត់របស់ខ្លួន ដូចក្នុងរឿង «Gangnam Blues» ។
៤- ធ្លាប់ដើរដួលលើកម្រាលព្រំពណ៌ក្រហម
បើទោះមានការប្រុងប្រយ័ត្នយ៉ាងណា តារាប្រុសរូបនេះធ្លាប់បានភ្លាត់ស្នៀតដើរដួល ២ ទៅ ៣ ដង លើកម្រាលព្រំពណ៌ក្រហម ប៉ុន្តែត្រូវបានអ្នកគាំទ្រនិយាយថា នៅតែរក្សាបានភាពស្រស់សង្ហាខ្លាំងដដែល ពេលដួលនោះ ។
៥- ក្លាយជាមិត្តល្អជាមួយ Choi Jin Hyuk បន្ទាប់ពីសម្តែងរឿង «Heirs» ចប់
លី មីនហូ នៅតែជាមិត្តល្អជាមួយតារាប្រុស Choi Jin Hyuk បើទោះជាសម្តែងរឿង «Heirs» ចប់ក្តី ។ ទោះបីជាកាលពីសម្តែងក្នុងរឿង Heire លី មិនហូ និង លោក Choi មិនមានភាពស្និទ្ធស្នាលខ្លាំងក្តី ប៉ុន្តែក្រោយរឿងត្រូវបានបញ្ចប់ ពួកគេបានមានភាពស្និទ្ធស្នាលនឹងគ្នា រហូតដល់មនុស្សនៅជុំវិញខ្លួនបាននិយាយថា ពួកគេមានបុគ្គលិកលក្ខណៈស្រដៀងគ្នា ។
Lee min ho និង Choi Jin Hyuk
៦- រៀននៅសាលាដែលមានតែសិស្សប្រុសសុទ្ធ
បន្ទាប់ពីតារាសម្តែង លី មីនហូ បានទៅរៀននៅវិទ្យាល័យដែលមានសុទ្ធតែសិស្សប្រុសទាំងអស់នោះ ដូច្នេះ លោកបាននិយាយថា ខ្លួនមានងាយនឹងចុះសម្រុងជាមួយមនុស្សប្រុស ច្រើនជាងមនុស្សស្រី ។
៧- ធ្លាប់ត្រូវគេអញ្ជើញថតរឿងឱ្យហូលីវូត
លី មីនហូ ត្រូវបានក្រុមភាពយន្តដ៏ធំនៅហូលីវូត អញ្ជើញឱ្យថតរឿងជាច្រើនច្រើនសា ប៉ុន្តែត្រូវបានលោកច្រានចោលដោយគិតថា លោកមិនទាន់បានត្រៀមខ្លួនរួចរាល់ សម្រាប់ទទួលយកការអញ្ជើញនោះឡើយ ។
៨- ឈ្មោះក្នុងសិល្បៈដំបូង លី មីន
តារាសម្តែងប្រុសដ៏ល្បីល្បាញ លី មីនហូ បានធ្វើការក្រោមឈ្មោះ លី មីន រហូតដល់ ២ ឆ្នាំ ពេលចូលសិល្បៈថ្មី ។
៩-ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយ Park Min Young
តារាប្រុស លី មីនហូ ធ្លាប់ជាតារាសម្តែងរួមគ្នាជាមួយលោក Park Min Young ក្នុងរឿង «City Hunter» ។
១០- លី មីនហូ ចូលចិត្តលេងបាល់ទាត់
លី មីនហូ ចូលចិត្តលេងបាល់ទាត់តាំងពីនៅក្មេង ហើយលេងបានល្អទៀត ប៉ុន្តែសម្រាប់ពេលនេះ លី មីនហូ បាននិយាយថា វាលំបាកបន្តិចសម្រាប់ក្នុងការលេង ព្រោះលោកត្រូវរក្សាជើងរបស់ខ្លួនឱ្យបានស្រឡូន និង ស្អាត ៕
ប្រភព ៖ soompi