ពេជ្រ សូលីកា យកបទ «ស្រៈអួយ» ច្រៀងថ្ងៃបិទអាស៊ានប៉ារ៉ាហ្គេម ផ្ទុះសំឡេងហ៊ោពេញកីឡដ្ឋាន
បន្ទាប់ពីចប់មហាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ កាលពីពេលថ្មីៗកន្លងទៅ កម្ពុជាក៏បន្តធ្វើជាម្ចាស់ផ្ទះក្នុងកម្មវិធី អាស៊ានប៉ារ៉ាហ្គេម ដែលព្រឹត្តិការណ៍មួយនេះ បានប្រកាសបិទនៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣ នេះហើយ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
អ្វីដែលកាន់តែអស្ចារ្យនៅក្នុងរាត្រីបិទអាស៊ានប៉ារ៉ាហ្គេមនេះ កម្ពុជាបានរៀបចំផ្ទាំងទស្សនីយភាពជាច្រើន ដើម្បីបង្ហាញជូនភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិទស្សនា ហើយក្នុងនាមជាម្ចាស់ ប្រជាជនកម្ពុជាទាំងក្មេងចាស់ប្រុសស្រី ពិតជាមានក្ដីសោមនស្សជាពន់ពេកចំពោះប្រទេសតូចតែបេះដូងធំមួយនេះ ប្រកបមោទកភាពបំផុត។
ក្រោពីការបង្ហាញជូននូវផ្ទាំងទស្សនីយភាពជាបន្តបន្ទាប់ដ៏ជក់ចិត្តដិតអារម្មណ៍ពីសំណាក់សិល្បករ សិល្បការិនីល្បីៗក្នុងប្រទេសកម្ពុជា ក្នុងនោះគេឃើញតារាចម្រៀង ពេជ្រ សូលីកា ក៏បានលើកយកបទចម្រៀងបែបញាក់ ក្រមិចក្រមើម «ស្រៈអួយ» និង បទ «Sad ទ្រង់ទ្រាយធំ» មកបកស្រាយយ៉ាងពីរោះ ធ្វើឱ្យទស្សនិកជនដែលនៅពហុកីឡដ្ឋានផ្ទាល់ ផ្ទុះសំឡេងហ៊ោព្រោងព្រាត៕