វត្តមានសិល្បករ-ការិនីច្រើនដួង បានបង្កើតទស្សនីយភាពដ៏អស្ចារ្យបំផុត អង្រួនឆាកថ្ងៃបិទអាស៊ានប៉ារ៉ាហ្គេម
បន្ទាប់ពីចប់មហាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ កាលពីពេលថ្មីៗកន្លងទៅ កម្ពុជាក៏បន្តធ្វើជាម្ចាស់ផ្ទះក្នុងកម្មវិធី អាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ដែលព្រឹត្តិការណ៍មួយនេះ បានប្រកាសបិទនៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣ នេះហើយ។
នៅក្នុងថ្ងៃបិទព្រឹត្តិការណ៍ អាស៊ាន ប៉ារ៉ាហ្គេម លើកទី ១២ នារាត្រីនេះ នឹងមានការបង្ហាញមានវត្តមានអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបទៀត។
អ្វីដែលកាន់តែអស្ចារ្យនៅក្នុងពិធីបិទអាស៊ានប៉ារ៉ាហ្គេមនេះ សិល្បករ សិល្បការិនីជាច្រើនដួង បានច្រៀង និង សម្ដែង កំពុងបង្ហាញផ្ទាំងទស្សនីយភាពជាច្រើន ដើម្បីបង្ហាញជូនភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិទស្សនា ហើយក្នុងនាមជាម្ចាស់ ប្រជាជនកម្ពុជាទាំងក្មេងចាស់ប្រុសស្រី ពិតជាមានក្ដីសោមនស្សជាពន់ពេកចំពោះប្រទេសតូចតែបេះដូងធំមួយនេះ ប្រកបមោទកភាពបំផុត៕