(វីដេអូ) ផ្ទុះការវែកញែករឿងទំពាំងខ្លាំង! Ana Khmer តឹងចិត្តពេក លូកមាត់និយាយប៉ុន្មានម៉ាត់នេះឱ្យធូរទ្រូង
រឿងរ៉ាវដែលបុរសម្នាក់បានលួចគាស់ទំពាំងនៅក្នុងដីចម្ការមួយកន្លែង ស្ថិតក្នុងខេត្តសៀមរាប នៅតែក្ដៅគគុកសម្រាប់មហាជនយកមកវែកញែកនៅឡើយនៅក្នុងបណ្ដាញសង្គម ទាំងហ្វេសប៊ុក និង TikTok បើទោះបីជាភាគីខាងម្ចាស់ចម្ការនោះបានចេញមុខសុំទោសដើម្បីបញ្ចប់រឿងរួចរាល់ទៅហើយក្ដី។
ជាក់ស្ដែង នៅក្នុងថ្ងៃនេះផ្ទាល់ម្ចាស់គណនីឈ្មោះ Ana Khmer ដែលមហាជនស្គាល់ថា ជាអ្នកផលិតមាតិកាដ៏ល្បីមួយរូប នៅតែមិនអស់ចិត្ត ក៏បានចេញវីដេអូវែកញែកពីភាគីទាំងម្ចាស់ចម្ការ និង អ្នកលួចគាស់ទំពាំងនោះ ព្រមទាំងលើកយកឧទាហរណ៍ពីរឿងក្នុងជីវិតពិតថា ៖ «បើសិនជាអ្នកដែលកំពុងរិះគន់ម្ចាស់ចម្ការ ស្ថិតក្នុងស្ថានភាពរបស់គាត់វិញ តើនឹងចាត់វិធានការយ៉ាងម៉េច?» ហើយនាងបន្តទៀតថា ៖ «រីឯអ្នកដែលលួចគេវិញ បើសិនជាគ្រាន់តែហាមាត់សុំគេបន្តិច តើម្ចាស់ចម្ការអាចនឹងចិត្តអាក្រក់មិនឱ្យដែរមែន ឬក៏អត់?»។
មិនតែប៉ុណ្ណោះ នាងក៏បានអារម្មណ៍មិនពេញសូវពេញចិត្ត ជាមួយនឹងការព្រមានរបស់ម្ចាស់ទំពាំងផងដែរថា ៖ «ត្រឹមតែទំពាំង ២ ដុំ ក៏មិនមានតម្លៃថ្លៃអីណាស់ណាដែរ។ បើអាចត្រឹមធ្វើការណែនាំដោយសន្តិវិធី មិនចាំបាច់ដល់ថ្នាក់ថតបង្ហោះជាសាធារណៈ ឬ ប្ដឹងដល់ប៉ូលិសនោះឡើយ»៕
ចង់ជ្រាបកាន់តែច្បាស់ សូមចុចទីនេះដើម្បីទស្សនាវីដេអូ ៖