(វីដេអូ) លើកដំបូង លីវ ជីលី បង្ហាញសកម្មភាពដ៏ផ្អែមល្ហែមជាមួយគូស្នេហ៍ក្នុងថ្ងៃកំណើត
Miss Grand Cambodia ២០២០ និង ជា Miss Supranational Cambodia 2023 កញ្ញា លីវ ជីលី មិនត្រឹមតែទទួលបានការចាប់អារម្មណ៍គាំទ្រខ្លាំងក្នុងវិស័យបវរកញ្ញានោះទេ រីឯជីវិតឯកជនរបស់នាង ក៏ត្រូវបានមហាជនចូលចិត្តតាមដានខ្លាំងផងដែរ ជាពិសេសគឺរឿងរ៉ាវស្នេហារបស់នាង។
ពិតណាស់ ជុំវិញរឿងរ៉ាវស្នេហា បវរកញ្ញារូបនេះ ធ្លាប់បានបង្ហើបក្នុង Comment ជាមួយអ្នកគាំទ្រនាង ឱ្យដឹងថានាងមានម្ចាស់បេះដូងរួចហើយ ដែលបានទាក់ទងស្វែងយល់ចិត្តគ្នាប្រមាណ ៥ ឆ្នាំមកហើយ។
ម្យ៉ាងវិញទៀត កាលពីកន្លងទៅ បវរកញ្ញា លីវ ជីលី ក៏បានធ្វើឱ្យអ្នកគាំទ្រផ្ទុះចាប់អារម្មណ៍ភ្ញាក់ផ្អើល និង រំភើបចិត្តជំនួស ខណៈបានឃើញបវរកញ្ញារូបនេះបើកបង្ហាញមុខគូស្នេហ៍ជាសាធារណៈ តាមរយៈការបង្ហោះរូបភាពថតជាគូជាមួយនឹងបុរសម្នាក់ ថែមទាំងបញ្ជាក់ឱ្យមហាជនអ្នកគាំទ្រដឹងថាជាម្ចាស់បេះដូងទៀតផង។
ដោយឡែក ថ្មីៗនេះ បវរកញ្ញា លីវ ជីលី កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ជាមួយនឹងជីវិតស្នេហារបស់នាង ដែលបានឃើញវីដេអូមួយលើ TikTok នាងបានបង្ហាញសកម្មភាពដ៏ផ្អែមល្ហែមជាមួយគូស្នេហ៍ជាលើកដំបូងក្នុងកម្មវិធីអបអរថ្ងៃកំណើតដ៏រ៉ូមែនទិចនៅមាត់សមុទ្រ។
ក្រោយឃើញបែបនេះ ទាំងអ្នកគាំទ្រ ក៏ដូចជាមិត្តក្នុងវិស័យបវរកញ្ញាជាច្រើន បានបង្ហាញការអបអរសាទរ និង ជូនពរចំពោះចំណងស្នេហ៍របស់បវរកញ្ញារូបនេះផងដែរ៕