ក្ដៅគគុក! អូនផ្កា ចេញមុខ Live សំណូមពរឈប់លើកឈ្មោះម្ដាយយកមកធ្វើជាប្រធានបទទៀត
កន្លងទៅថ្មីៗនេះ កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣ អ្នកនាង ចាន់ សុផានី ក៏បានឡាយវីដេអូរំឭកពីអតីតកាលខ្លះៗរវាងនាង និង លោក ហ្សូណូ ធ្លាប់តស៊ូជូរចត់ជាមួយគ្នា ហើយតាមការរៀបរាប់របស់អតីតពិធីការិនីរូបនេះ ក៏បានឱ្យដឹងទៀតថា កាលនោះជីវិតនាងគ្មានអ្នកណាទាំងអស់ មានតែលោក ហ្សូណូ ម្នាក់គត់ ហើយមុនពេលបែកគ្នា នាងក៏បានសូមអង្វរលោក ហ្សូណូ កុំឱ្យបែកគ្នា តែចុងក្រោយពួកគេនៅតែមិនអាចបន្តទៅមុខទៀតបាន។
យ៉ាងណាមិញ ភាពចម្រូងចម្រាសដោយនិយាយបកអាក្រាយនូវរឿងអតីតកាលរបស់អ្នកទាំងពីរ ត្រូវបានមហាជនលើកមកជជែកតាមគំនិតរៀងៗខ្លួន។ ទោះបីយ៉ាងណាក៏ដោយ នៅយប់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៣ អូនផ្កា ដែលជាកូនស្រីរបស់អ្នកទាំងពីរ បានចេញមុខ Live បកស្រាយអំពីរឿងរ៉ាវរបស់ក្រុមគ្រួសារដែលបានកើតឡើងនាពេលច្រើនឆ្នាំកន្លងមក ហើយថែមទាំងបានសំណូមពរឈប់លើកឈ្មោះម្ដាយយកមកធ្វើជាប្រធានបទទៀត៕
សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖