ញាក់! គ្រាន់តែខ្សែ-ករបស់ Karina សមាជិក aespa ពាក់បង្ហាញនៅ Cannes តម្លៃអាចទិញវីឡាធំមួយ
កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣ តារាចម្រៀងស្រីវ័យក្មេង Karina សមាជិករបស់ aespa បានមានវត្តមានចូលរួមក្នុងព្រឹត្តិការណ៍កម្រាលព្រំក្រហមនៅមហោស្រពភាពយន្ត Cannes បានទាក់ទាញចំណាប់អារម្មណ៍ខ្លាំង។
បើតាមការឱ្យដឹងបន្ថែម សមាជិក aespa រូបនេះ បានអញ្ជើញឱ្យចូលរួមនៅទីក្រុង Cannes ក្នុងនាមជា BA របស់ម៉ាកគ្រឿងអលង្ការ Chopard តាំងពីឆ្នាំ ២០២២។ យ៉ាងណាមិញ នៅលើកម្រាលព្រំក្រហមថ្ងៃនោះដែរ សមាជិក aespa រូបនេះ បានបញ្ចេញភាពទាក់ទាញមានពន្លឺចែងចាំងជាមួយនឹងឈុតរ៉ូបពណ៌ខ្មៅ ជាពិសេស ខ្សែ-ករបស់ Karina បានពាក់បង្ហាញនោះគឺជាខ្សែតែមួយរបស់តារាចម្រៀងប៉ុប Rihanna ពាក់បង្ហាញកាលពីឆ្នាំ ២០១៤។
ចំណែកឯតម្លៃប្រហែលខ្សែ-កពេជ្រ ៦៥ ការ៉ាត់ និង ត្បូងទទឹមដ៏ធំ ១២៣ ការ៉ាត់ គឺមានតម្លៃដល់ទៅ ១ ២០៨ ៩៧៩ ដុល្លារអាមេរិក ហើយខ្សែ-កនេះបានក្លាយជាប្រ ធានបទដ៏ក្តៅគគុក ដែលត្រូវបានទស្សនិកជនលាន់មាត់មិនដាច់អំពីតម្លៃខ្ពស់បំផុតរបស់វាពាក់ដោយតារា K-Pop៕