Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 ក្តៅគគុក! គួច ខេវិន លូកមាត់បញ្ចេញយោបល់រឿងគ្រួសារ ហ្សូណូ និង ចាន់ សុផានី ដែលកំពុងផ្ទុះវែកញែកលើបណ្ដាញសង្គម
តារា

ក្តៅគគុក! គួច ខេវិន លូកមាត់បញ្ចេញយោបល់រឿងគ្រួសារ ហ្សូណូ និង ចាន់ សុផានី ដែលកំពុងផ្ទុះវែកញែកលើបណ្ដាញសង្គម

អត្ថបទដោយ​៖ Lyhorng ឧសភា ២៦, ២០២៣

មួយរយៈមកហើយដែលរឿងរ៉ាវពាក់ព័ន្ធនឹងលោក ហ្សូណូ ព្រមទាំងអតីតភរិយាគឺ អតីតពិធីការិនី ចាន់ សុផានី បានកើតឡើងជារឿងរ៉ាវចម្រូងចម្រាសគ្នា ក្រោយពីលែងលះរយៈពេល ១០ ឆ្នាំ របស់អ្នកទាំងពីរ។

ក្រោយផ្ទុះរឿងរ៉ាវក្ដៅគគុកនេះឡើង លោក ហ្សូណូ ហាក់មិនតបតអ្វីភ្លាមៗឡើយ រហូតដល់ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ ស្រាប់តែគណនីហ្វេសប៊ុករបស់លោក ហ្សូណូ បានទម្លាយនូវលិខិតបំភ្លឺពាក់ព័ន្ធនឹងរឿងរ៉ាវទាំងអស់យ៉ាងលម្អិតឱ្យមហាជនបានឃើញយ៉ាងច្បាស់ កុំឱ្យមានការយល់ច្រឡំចំពោះលោកតទៅទៀតជុំវិញបញ្ហាដែលបានកើតឡើងរវាងលោក និង អតីតភរិយារួចរាល់ហើយដែរ។

លើសពីនោះ ក្រោយពីមានការឆ្លើយតបវិញរបស់អតីតស្វាមី អ្នកនាង ចាន់ សុផានី និង កូនស្រីក៏បានបន្តឆ្លើយតបត្រឡប់ទៅវិញដូចគ្នាដែរ។ យ៉ាងណាមិញ ជុំវិញរឿងរ៉ាវរបស់អតីតស្វាមីភរិយាខាងលើ ក៏បានធ្វើឱ្យមហាជន និង មិត្តសិល្បៈជាច្រើនបានចេញមុខមកបញ្ចេញមតិរៀងៗខ្លួនដែរ។

ជាក់ស្ដែង ថ្មីៗនេះ គេក៏បានឃើញបណ្ដាញសង្គមហ្វេសប៊ុករបស់ផលិតករកម្មវិធីទូរទស្សន៍ល្បីឈ្មោះ គួច ខេវិន ក៏បានបង្ហោះសារបញ្ចេញជាយោបល់ជុំវិញរឿងរ៉ាវគ្រួសាររបស់តារាចម្រៀង ហ្សូណូ និង អ្នកនាង ចាន់ សុផានី ផងដែរ ដោយលោកបានលើកឡើងជាដំណាក់កាល ចោទជាសំណួររកហេតុផលដ៏សមស្របមួយសម្រាប់គ្រួសារនេះ ទាំងលោក ហ្សូណូ និង អតីតភរិយា ព្រមទាំងកូនស្រី។

ក្នុងនោះ លោក គួច ខេវិន បានសរសេររៀបរាប់ថា ៖ « មានអារម្មណ៍ចង់ប្រាប់ ចង់និយាយ ចង់ថា មាន ៣ ៖
១/ ហេតុ + ចប្ច័យ + ផល
២/ ហ្សូណូ + ចាន់ សុផានី + កូន
៣/ ហ្សូណូ សុផានី កូន + ម្តាយឪពុក + សង្គម។
១/ ហេតុ => ហេតុអីបានជាអ្នកទាំងពីរក្លាយជាប្តីប្រពន្ធនឹងគ្នា បង្កើតបានជាកូន?
២/ បច្ច័យ => បែកបាក់គ្នាដោយសារប្តី? ដោយសារប្រពន្ធ? ឬដោយសារកូន? ឬដោយសារនរណា?
៣/ ផល => ក្រោយលែងលះ បាក់បែក ចែកផ្លូវគ្នា ផលដែលបានមកវិញ តើនរណាជាអ្នកទទួល = ប្តី ប្រពន្ធ ឬកូន?
ខ្ញុំស្គាល់ ហ្សូណូ ចាន់ សុផានី តាំងតែពីនៅក្មេងៗមិនទាន់ល្បី រហូតលែងល្បី តាំងពីមិនទាន់ស្រឡាញ់គ្នារហូតស្រឡាញ់គ្នា រហូតបែកបាក់គ្នា តែមិនទាន់បាន់ស្គាល់ច្បាស់កូនក្មេងម្នាក់ដែលជាកូនរបស់ពួកគេ ជាដំណក់ឈាមរបស់គេទាំងពីរ តែអាចនឹងត្រូវវេទនាដោយសារអ្នកទាំងពីរ?
-តើមានហេតុ បច្ច័យអ្វីដែលអ្នកទាំងពីរលែងលះគ្នានាំឱ្យមានផលឱ្យកូនវេទនា? ។
-ហ្សូណូ លែង ចាន់ សុផានី ឬ ចាន់ សុផានី លែងលះ ហ្សូណូ តើអ្នកណាវេទនា នោះជាផលដែល បានមកវិញ!
ក្រៅពីរស្រឡាញ់រាប់អាន ខ្ញុំនៅមានចិត្តអាណិតចំពោះប្អូនទាំងពីរ ជាពិសេស គឺក្មួយស្រីដែលជាកូនរបស់ប្អូនទាំងពីរ។ មិនថាប្អូនក្លាយជាប្តីប្រពន្ធដោយមង្គលការកំលោះក្រមុំ ដោយសារម្តាយឪពុករៀបចំ ដោយសារសេចក្តីស្រឡាញ់ស្មោះស្ម័គ្រ ឬ ដោយចៃដន្យយ៉ាងណានោះឡើយ តែប្អូនបានឱ្យកំណើតក្មេងម្នាក់ ដែលត្រូវការអ្នកទាំងពីរជាចាំបាច់ តាំងតែពីចាប់កំណើតរហូត រលត់ជីវិតទៅវិញ។ បើបានជាបង្កើតកូនមកហើយត្រូវតែទទួលខុសត្រូវសព្វបែបយ៉ាង កុំទម្លាក់ឱ្យនរណាម្នាក់រ៉ាប់រងតែឯកឯង? បើជារឿងរបស់យើងកុំទម្លាយឲ្យអ្នកដ៏ទៃមកជួយហែក (ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ) បើយកសព្វរឿងមកប្រដូចនឹងខ្លួនឯងនោះយើងនឹងត្រូវឆ្កួត។ ចូរប្អូនរៀនតាម “ស្វា៣” ស្វាបិតភ្នែក ស្វាបិតត្រចៀក ស្វាបិតមាត់។ ចង់និយាយតែ ៣ ហ្នឹង ជូនចំពោះប្អូន ហ្សូណូ ចាន់ សុផានី និង ក្មួយស្រី តែ ៣ នាក់ហ្នឹង!!!។ ប្រសិនបើនរណាចង់ស្តាប់ ចង់យល់ ក៏អាចផ្តល់យោបល់បានដោយសុភវិនិច្ឆ័យ!»៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់