Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 អតីតភរិយា លោក Tim Pita ឆ្លើយតបគ្មានលាក់ ក្រោយអ្នកគាំទ្រសង្ស័យថានាងអាចនឹងវិលមកទាក់ទងគ្នាម្តងទៀត
តារា

អតីតភរិយា លោក Tim Pita ឆ្លើយតបគ្មានលាក់ ក្រោយអ្នកគាំទ្រសង្ស័យថានាងអាចនឹងវិលមកទាក់ទងគ្នាម្តងទៀត

អត្ថបទដោយ​៖ Sorphors ឧសភា ២៦, ២០២៣

Tye Chutima មិនត្រឹមតែមានសម្រស់ស្រស់ស្អាតនោះទេ តែនាងក៏ជាតារាស្រីម្នាក់ដែលមានកេរ្តិ៍ឈ្មោះនៅក្នុងសិល្បៈថៃដែរ។ អ្វីដែលសំខាន់ បើទោះបីជានាងធ្លាប់រៀបការមានកូនហើយក៏ដោយ តែបើគន់ទៅមើលសម្រស់របស់នាងវិញនៅក្មេងមិនចាញ់យុវវ័យឡើយ។

បើក្រឡែកទៅមើលពីជីវិតឯកជនរបស់តារាស្រី Tye Chutima ក្រោយលែងលះជាមួយ Tim Pita វិញ ឃើញនាង និង អតីតស្វាមីមិនបានចងសត្រូវជាមួយគ្នាឡើយ ពោលគឺនៅបំពេញតួនាទីជាម្តាយឪពុកល្អចំពោះកូនជានិច្ច។

ដោយឡែក ថ្មីៗនេះ Tye Chutima ធ្លាប់បង្ហើបថា នាងនឹងរៀបការម្តងទៀតជាមួយមនុស្សម្នាក់ ដែលមហាជនសង្ស័យថាអាចជាអតីតស្វាមី។ ទោះយ៉ាងណា ទន្ទឹមនឹងមហាជនសង្ស័យនេះដែរ ពេលនេះ Tye Chutima បានទម្លាយការពិតគ្រប់យ៉ាងហើយ។

ក្នុងនោះនាងបានបញ្ជាក់ច្បាស់ៗថា ពេលនេះនាង និង អតីតស្វាមីជាគ្រួសារនឹងគ្នាស្រាប់ហើយ ជាគ្រួសារដែលបំពេញភាពកក់ក្តៅឱ្យកូន រហូតកូនរបស់នាងរៀនចប់ មានគ្រួសារ ហើយសម្រាប់ទំនាក់ទំនងពេលនេះនាងចាត់ទុកអតីតស្វាមីជា Idol តែប៉ុណ្ណោះ ហើយក៏នៅតែលើកទឹកចិត្តដល់អតីតស្វាមីដូចដើមដែរ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់