Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 បាត់ឈឹងលើវិថីសិល្បៈ អ៊ីងអ៊ីង ប្រែសម្រស់ប្លែកខ្លាំង ស្អាតដូចតុក្កតា Barbie
តារា

បាត់ឈឹងលើវិថីសិល្បៈ អ៊ីងអ៊ីង ប្រែសម្រស់ប្លែកខ្លាំង ស្អាតដូចតុក្កតា Barbie

អត្ថបទដោយ​៖ Vathey ឧសភា ២៦, ២០២៣

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តារាសម្តែងដ៏ស្រស់សោភាកញ្ញា អ៊ីងអ៊ីង ហាក់ផ្តាច់ខ្លួនលើវិថីសិល្បៈទាំងស្រុង ដោយក្នុងនោះគេបានដឹងថានាងកំពុងតែជាថៅកែហាងកែសម្ផស្សមួយកន្លែងក្នុងទីក្រុងភ្នំពេញ។

បើទោះជាមិនបានដើរលើវិថីសិល្បៈដូចមុនក៏ពិតមែន ប៉ុន្តែកញ្ញា អ៊ីងអ៊ីង នៅតែត្រូវបានមហាជនចាប់ក្រសែភ្នែកតាមដានជីវិតប្រចាំថ្ងៃរបស់កញ្ញាផងដែរ ជាពិសេសនោះគឺរាល់រូបភាពដែលអតីតតារាស្រីរូបនេះបង្ហោះលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួននោះ។

ជាការពិត ពីមួយឆ្នាំទៅមួយឆ្នាំ កញ្ញា អ៊ីងអ៊ីង រមែងធ្វើឱ្យមហាជនអ្នកគាំទ្រលាន់មាត់សរសើរពីរូបសម្រស់របស់នាងមិនដែលដាច់ ក៏ព្រោះតែ អ៊ីងអ៊ីង ហាក់កាន់តែស្រស់ស្អាតទៅៗ។ ជាងនេះទៅទៀត ក្រឡេកទៅមើលជីវិតឯកជនរបស់ អ៊ីងអ៊ីង ក៏មើលទៅហាយសូរខ្លាំងថែមទៀតផង។

ជាក់ស្តែង ថ្មីៗនេះកៀកដល់ថ្ងៃកំណើតរបស់ខ្លួន កញ្ញា អ៊ីងអ៊ីង បានបង្ហោះរូបថ្មីជាច្រើនសន្លឹក ធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនចូលទៅបញ្ចេញមតិសរសើរព្រោតព្រាត ថានាងពិតជាស្រស់ស្អាតខ្លាំង។ មិនតែប៉ុណ្ណោះ រូបភាពគ្រប់សន្លឹករបស់ អ៊ីងអ៊ីង ស្អាតឥតខ្ចោះប្រៀបដូចនឹងតុក្កតា Barbie៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់