មានឥទ្ធិពលខ្លាំង! មិនទាន់មួយថ្ងៃផង រូបធម្មតាមួយសន្លឹករបស់ វណ្ណដា មានអ្នក React ជិតកន្លះលាននាក់
ពិតណាស់ សមិទ្ធផលការងារ ព្រមទាំងប្រជាប្រិយភាពរបស់កំពូលតារាចម្រៀងរ៉េប វណ្ណដា ផ្ទុះកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ មិនតែប៉ុណ្ណោះភាពស្រស់សង្ហា អត្តចរិតគួរឱ្យស្រឡាញ់ និង ពាក្យពេចន៍វោហារពូកែលេបខាយរបស់លោក ក៏បានឆក់យកបេះដូងអ្នកគាំទ្រ ជាពិសេសនារីៗបានយ៉ាងច្រើនគួរឱ្យកត់សម្គាល់ផងដែរ។
ជាក់ស្ដែងថ្មីៗនេះ វីដេអូព្រមទាំងរឿងរ៉ាវដែលពាក់ព័ន្ធនឹង វណ្ណដា ជាច្រើនបានផ្ទុះការវែកញែកកក្រើក ចាប់តាំងពីរាត្រីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៣ និង បាននាំគ្នាធ្វើការចែករំលែកព្រោងព្រាតពាសពេញបណ្ដាញសង្គមទាំងហ្វេសប៊ុក និង TikTok។
យ៉ាងណាមិញ បន្ទាប់ពីរឿងដ៏ក្ដៅគគុកនោះ មិនទាន់សាបរលត់ពីបណ្ដាញសង្គមហ្វេសប៊ុកនៅឡើយ ស្រាប់តែនៅម៉ោងជាង ៤ ល្ងាចថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣ លោក វណ្ណដា បានបង្ហោះរូប Selfie ធម្មតាមួយសន្លឹក ព្រមទាំងភ្ជាប់ជាមួយនឹង Caption ថា ៖ «Good Morning» ធ្វើឱ្យមហាជនចូលទៅ React និង បញ្ចេញមតិ ព្រមទាំងចែករំលែកបន្តយ៉ាងច្រើនសន្ធឹក។
ជាមួយគ្នានោះ បើគិតរយៈពេលត្រឹមតែ ១៨ ម៉ោងបន្ទាប់ពីលោកបានបង្ហោះមក រូបមួយសន្លឹកនោះទទួលបានការចុច React ដល់ទៅជាង ៣៤ ម៉ឺននាក់ ជាមួយនឹងអ្នកចូលទៅបញ្ចេញមតិដល់ទៅ ៧ ម៉ឺន ៦ពាន់នាក់ ព្រមទាំងមានការចុចចែករំលែកដល់ទៅជិត ២ ម៉ឺនដងឯណោះ៕