
(វីដេអូ) ទើបអាយុ ៤ ថ្ងៃសោះ អូនភ្លៀង កូនស្រី ទឹម រដ្ឋា មុខឡើងក្រឡង់ៗ គួរឱ្យក្នាញ់ខ្លាំង
ពិតណាស់ កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ តារាស្រី ទឹម រដ្ឋា បានសម្រាលកូនស្រីដំបូងប្រកបដោយសុវត្ថិភាពហើយ ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និង អបអរសាទរពីសំណាក់សាច់ញាតិបងប្អូន មិត្តអ្នកសិល្បៈ អ្នកគាំទ្រលើបណ្ដាញសង្គមជាច្រើន។
កូនស្រីជាតំណក់ឈាមដំបូងរបស់អ្នកនាង ទឹម រដ្ឋា និង ស្វាមី មានមុខមាត់គួរឱ្យក្នាញ់ខ្លាំងកាត់ដូចប៉ាម៉ាក់ណាស់ ដោយអូនតូចមានឈ្មោះថា Haylie Apsara Antonio ហៅ អូនភ្លៀង។
មកដល់ថ្ងៃនេះ អូនតូច Haylie Apsara Antonio បានឃើញពន្លឺព្រះអាទិត្យ ៤ ថ្ងៃហើយ ដែលតាមរយៈបណ្ដាញសង្គម TikTok របស់ប្អូនស្រីអ្នកនាង ទឹម រដ្ឋា បានបង្ហោះវីដេអូបន្តបន្ទាប់ពី អូនភ្លៀង មើលទៅពិតជាគួរឱ្យស្រឡាញ់ខ្លាំង ដែលមុខមាត់អូនតូចកាន់តែទ្រលុកទ្រលន់ ទម្រង់មុខបើកភ្នែកក្រឡង់ៗគួរឱ្យគ្រឺតខ្លាំងណាស់៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖