ផ្អើលអ្នកគាំទ្រ! ស្រីភ័ណ្ឌ បង្ហាញចេតនាចង់ប្រកួត Miss Universe Cambodia ដេីម្បីដណ្តើមមកុដម្ដងទៀត
កាលពីពេលថ្មីៗនេះ បវរកញ្ញាភេទទី ៣ នៃកម្មវិធី Miss Queen Cambodia កញ្ញា កក្កដា សុភ័ណ្ឌ បានធ្វើឱ្យអ្នកគាំទ្រវិស័យកញ្ញាឯកកម្ពុជាភ្ញាក់ផ្អើលសាជាថ្មី ដោយនៅសុខៗបវរកញ្ញារូបនេះបានចេញមកសួរមតិមហាជនជុំវិញចង់ចូលប្រកួតកម្មវិធី Miss Universe Cambodia ។
សម្រាប់ហេតុផលដែលបវរកញ្ញាភេទទី ៣ រូបនេះចង់ចូលរួមប្រកួត ក៏ព្រោះតែនាងចង់បំពេញក្តីស្រមៃក្លាយជាបវរកញ្ញាអាចតំណាងឱ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិបាន។ ម៉្យាងវិញទៀត គឺខាងកម្មវិធី Miss Universe បានបើកឱកាសឱ្យភេទទី ៣ អាចចូលរួមប្រកួតប្រជែងបានតែស្ថិតក្នុងលក្ខខណ្ឌដែលរៀបចំពីកម្មវិធី។
បើតាមការបង្ហោះរបស់ កក្កដា សុភ័ណ្ឌ បានសរសេរថា ៖ «ទាំងអស់គ្នា បេីនាងខ្ញុំនឹងចូលប្រឡង Miss Universe Cambodia 2023 ដេីម្បីដណ្តើមមកុដម្ដងទៀត តេីគាំទ្រនាងខ្ញុំអត់? ខ្ញុំចង់បំពេញក្តីស្រមៃខ្លួនឯងម្ដងទៀត See you soon..»។ ទន្ទឹមនឹងការបង្ហោះនេះ គេក៏ឃើញមហាជនបានចូលទៅបញ្ចេញមតិផ្សេងៗគ្នា ដោយមានអ្នកខ្លះក៏គាំទ្រ និង អ្នកខ្លះទៀតក៏ពុំគាំទ្រដែរ៕