កក់ក្តៅណាស់! កែវ កល្យាណ ស្កាត់ជួប អម្ពរ ទេវី និង ម៉ៅ សុចាន់ធី នៅអាមេរិកដើរលេងយ៉ាងរីករាយ
បើទោះជាមិនទាន់ធ្វើដំណើរវិលត្រលប់មកកាន់ប្រទេសកម្ពុជាក៏ពិតមែន ប៉ុន្តែតារាភាពយន្តជើងចាស់អ្នកនាង កែវ កល្យាណ ក៏កំពុងតែធ្វើដំណើរបន្តនៅឯសហរដ្ឋអាមេរិកនាពេលនេះ។
ក្រោយពីចាកចេញទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ និង បានទៅដល់ទឹកដីសហរដ្ឋអាមេរិកហើយនោះ អតីតតារាភាពយន្តល្បីឈ្មោះរូបនេះ ក៏មិនភ្លេចណាត់ជួបគ្នានឹងមិត្តចាស់ ជាតារាល្បីជំនាន់ឆ្នាំ ៩០ ដូចគ្នា គឺអ្នកនាង អម្ពរ ទេវី និង អ្នកនាង ម៉ៅ សុចាន់ធី ទៀតផង។
ជាក់ស្តែង យោងតាមការបង្ហោះរូបភាពកាលពីពេលថ្មីៗនេះ នៅលើគណនីហ្វេសប៊ុករបស់អ្នកនាង កែវ កល្យាណ ជាមួយនឹងអ្នកនាង អម្ពរ ទេវី និង អ្នកនាង ម៉ៅ សុចាន់ធី បានបង្ហាញអារម្មណ៍រីករាយ និង ក្តីសុខយ៉ាងខ្លាំង ក្រោយពីបានជួបមិត្តចាស់ជាថ្មី ដែលបែកគ្នាជាច្រើនឆ្នាំ។ លើសពីនោះ ការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកម្តងនេះ អ្នកនាង កែវ កល្យាណ ទទួលបានភាពកក់ក្តៅយ៉ាងខ្លាំងដោយមានអ្នកនាង អម្ពរ ទេវី និង អ្នកនាង ម៉ៅ សុចាន់ធី ស្វាគមន៍ និង នាំដើរលេងកម្សាន្តយ៉ាងកក់ក្តៅថែមទៀតផង៕