Min ធ្វើឱ្យមហាជនឆ្ងល់ចោទសួរធ្ងន់ៗ ក្រោយពីបង្ហាញរូបសង្សារថ្មី
អស់រយៈពេល ២ ឆ្នាំ ហើយដែលកំពូលតារាសម្ដែងស្រី Min Pechaya ចែកផ្លូវគ្នាជាមួយនឹងគូស្នេហ៍សេដ្ឋីប្រាក់លានលោក Oat-Pitak ដោយពេលនេះបានបន្សល់ត្រឹមអនុស្សាវរីយ៍ល្អៗជាមួយគ្នាតែប៉ុណ្ណោះ។
ក្នុងនោះ ងាកមកមើលស្រីស្រស់ Min វិញ ក្រោយពីចែកផ្លូវគ្នាជាមួយនឹងអតីតសង្សារដាច់ស្រេចហើយនាងហាក់មិនទុកបេះដូងឱ្យនៅទំនេរយូរពេកទេ ដោយពេលនេះនាងបានប្រកាសស្នេហ៍ថ្មីទៀតហើយ ដែលបុរសរូបនោះ គឺជាអតីតមិត្តរបស់នាង។
ដ្បិតថាមានស្នេហាថ្មីមែន តែស្រីស្រស់រូបនេះ នៅមិនទាន់បានបង្ហាញមុខគូស្នេហ៍ជាសាធារណៈឡើយ ពោលគឺនាងបានត្រឹមតែបង្ហាញរូបភាពព្រឹលៗមើលមិនច្បាស់ប៉ុណ្ណោះ។
ជាមួយគ្នានោះ ថ្មីៗនេះទៀត Min ស្រាប់តែចេញមកបង្ហាញភាពផ្អែមល្ហែមជាមួយនឹងសង្សារ តែនាងបានត្រឹមបង្ហោះរូបភាពពីក្រោយខ្នងប៉ុណ្ណោះ ដែលនេះពិតជាធ្វើឱ្យអ្នកគាំទ្រអន្ទះសាចង់ឃើញមុខមាត់ពិតរបស់សង្សារថ្មីនាងជាខ្លាំង ហើយគេក៏សង្ឃឹមថាឆាប់ៗនេះ តារាស្រី Min នឹងបើកបង្ហាញមុខគូស្នេហ៍ផងដែរ៕