Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ផ្ទុះការចាប់អារម្មណ៍! ស្រីស្អាតម្នាក់ធ្លាប់តែជាហ្វេន ឥលូវសម្រេចបំណងក្លាយជាអ្នករាំឱ្យឧកញ៉ា ខេមរៈ សេរីមន្ត
តារា

ផ្ទុះការចាប់អារម្មណ៍! ស្រីស្អាតម្នាក់ធ្លាប់តែជាហ្វេន ឥលូវសម្រេចបំណងក្លាយជាអ្នករាំឱ្យឧកញ៉ា ខេមរៈ សេរីមន្ត

អត្ថបទដោយ​៖ Gminie មីនា ១៧, ២០២៣

ថ្មីៗនេះ ស្រីស្អាតមួយដែលត្រូវបានគេស្គាល់ឈ្មោះថា​ «GiiZanako Gaming» ជាអ្នករាំរបស់កំពូលតារាចម្រៀងជាច្រើនដូចជា ឧកញ៉ា ខេមរៈ សេរីមន្ត និង អ្នកនាង ពេជ្រ សោភា ជាដើមនោះ កំពុងត្រូវបានមហាជនក្នុងបណ្ដាញសង្គម Tiktok ជាច្រើនកំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ដោយសារតែក្បាច់រាំដ៏រស់រវើក អត្តចរិតក្រមិចក្រមើម និង សម្រស់ដ៏ស្រស់ស្អាតរបស់នាង។

យ៉ាងណាមិញ ថ្មីៗនេះយោងតាមគណនី Tiktok ផ្ទាល់ខ្លួនរបស់ស្រីស្អាតរូបនេះ បានបង្ហោះពីវីដេអូក្រោយឆាក ដែលខ្លួនបាននៅក្បែរឧកញ៉ា ខេមរៈ សេរីមន្ត ដែលលោកកំពុងតែត្រៀមឡើងទៅសម្ដែងលើឆាក ព្រមទាំងបានជជែកគ្នាលេងជាមួយថា «លោកក្មេងទៅៗហើយ»។

មិនតែប៉ុណ្ណោះ នាងក៏បានរៀបរាប់នៅក្នុង Caption បន្ថែមថា៖ «ហ្វេនតាំងពីតូចៗ ឥឡូវបានរាំឱ្យអាយដល»។ ពិតណាស់ នេះគឺជាក្ដីស្រមៃដែលអ្នកគាំទ្រសិល្បករនានា មិនថាក្នុងស្រុក​ ឬក្រៅប្រទេសនោះទេ គឺតែងស្រមៃសឹងគ្រប់គ្នា ដោយថាថ្ងៃណាមួយពួកគេនឹងបាននៅក្បែរ និង​ ធ្វើការជាមួយនឹងអាយដលក្នុងដួងចិត្តរបស់ពួកគេ៕

ចង់ជ្រាបកាន់តែច្បាស់ សូមចុច (១) និង (២) ខាងក្រោមដើម្បីទស្សនាវីដេអូ

(១)   &   (២)

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ម៉ូតូ Peugeot ចាប់ផ្តើមដំណើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការប្រគំតន្រ្តីល្អមែន» បានមកដល់ក្រុងភ្នំពេញហើយ!

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និង សារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង

មីនា ២៨, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់