នៅចាំទេ? កូនស្រីរបស់ Kim Tae Hee ក្នុងរឿងល្បីមានមុខមាត់គួរឱ្យក្នាញ់ តាមពិតជាក្មេងប្រុស
កាលពីឆ្នាំ ២០២០ កន្លងទៅ តារាសម្ដែងស្រីបានក្លាយជាតួឯកស្រីក្នុងរឿង «Hi Bye, Mama!» នៅលើប៉ុស្តិ៍ទូរទស្សន៍ tvN ក្នុងនោះក៏តួអង្គសម្ដែងវ័យក្មេង Seo Woo Jin បានដើរតួជាកូនស្រីរបស់តារាស្រីរូបនេះ ហើយបានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំង និងធ្វើឱ្យអ្នកតាមដានជាច្រើនស្រក់ទឹកភ្នែកទៅសាច់រឿងនោះផងដែរ។
ទោះជាយ៉ាងណា តាមពិតទៅមានទស្សនិកជនជាច្រើនបានយល់ច្រឡំថា ក្មេងតូច Seo Woo Jin គឺជាក្មេងស្រីដែលមានមុខមាត់គួរឱ្យស្រឡាញ់ ប៉ុន្តែតាមពិតក្មេងតូចរូបនេះ គឺជាក្មេងប្រុសនោះទេ ហើយរូបគេបានបង្ហាញខ្លួនក្នុងរឿងភាគ «Hi Bye Mama», «Under Queen’s Umbrella» ទទួលបានការគាំទ្រ និងស្រឡាញ់ចូលចិត្តខ្លាំងពីទស្សនិកជន។
យ៉ាងណាមិញ មកទល់ពេលនេះ Seo Woo Jin មានអាយុ ៧ឆ្នាំហើយ មើលទៅកាន់តែធំឡើងតាមអាយុរបស់គេហើយ បើនិយាយពីមុខមាត់វិញគឺពិតជាគួរឱ្យក្នាញ់ណាស់ រហូតដល់អ្នកគាំទ្ររបស់គេរំពឹងទុកថា ធំឡើងអាចនឹងទទួលបានតំណែងជាតួឯកក្នុងរឿងមិនខាន៕