ធ្លាប់តែឃើញធ្វើវីដេអូបែបស្រុកស្រែ និយាយរដឺនៗ តែពេលឡើងឆាក ស្រីផាច ច្រៀងពីរោះមិនធម្មតា(វីដេអូ)
មួយរយៈចុងក្រោយនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ ស្រឡាញ់ចូលចិត្ត ស្នាដៃវីដេអូយុវតីខ្មែរមួយរូបមានឈ្មោះ ឆម ស្រីផាច ជាកូនអ្នកខេត្តបន្ទាយមានជ័យ និយាយរដឺនៗ និយមធ្វើមាតិការវីដេអូធ្វើម្ហូបបែបស្រុកស្រែ រហូតមានអ្នកទស្សនាខ្ទង់លាននាក់។
អ្វីដែលកាន់តែពិសេសទៀតនោះ ក្រៅពីការធ្វើវីដេអូបែបស្រុកស្រែ ឆក់យកបេះដូងអ្នកទស្សនា ស្រីផាចក៏ចេះជំនាញផ្សេងៗផងដែរ ដោយចេះនិយាយភាសាជប៉ុនបានយ៉ាងស្ទាត់ជំនាញ ព្រមទាំងអាចច្រៀងបង្ហើរសំនៀងបានយ៉ាងពីរោះ ស្ទើរតែមិនគួរឱ្យជឿ។
ជាក់ស្ដែង ថ្មីៗនេះ យុវតីដែលជាកូនអ្នកខេត្តបន្ទាយមានជ័យរូបនេះ បានបកស្រាយចម្រៀងនៅក្នុងកម្មវិធី 3Fun ក្រោមចំណងជើងថា «ធ្វើម្ដេចខ្ញុំមិនស្អាតដូចគេ» ជាសំនៀងដើមរបស់តារាចម្រៀង មាស សុខសោភា ដោយច្រៀងបានយ៉ាងពីរោះ រហូតធ្វើឱ្យពិធីករលាន់មាត់ និង អ្នកទស្សនាស្ញើចសរសើរនូវទឹកដមសំឡេង ស្ទើរតែមិនជឿថាអាចច្រៀងបានយ៉ាងពីរោះបែបនេះ៕ សូមចុចទីនេះដើម្បីទស្សនាវីដេអូ ៖