កៀកទិវានៃក្ដីស្រឡាញ់ Sophia Kao និង Norith ទម្លាយសកម្មភាពស្វីតឱ្យអ្នកគាំទ្រអន្ទះសាខ្លាំង
តារារួមទ្រនំជាមួយនឹងលោក វណ្ណដា ក្នុងផលិតកម្ម បារមី គឺតារាចម្រៀងស្រី Sophia Kao និង ក្រុមចម្រៀង Polarix ដែលមានសមាជិក ២ រូបគឺលោក Norith និង លោក Juvie Lin ដោយពួកគេកំពុងត្រូវបានមហាជនសាទរ កោតសរសើរយ៉ាងខ្លាំងចំពោះទេពកោសល្យ ព្រមទាំងទទួលបានការគាំទ្រយ៉ាងក្រៃលែងពីសំណាក់មហាជនអ្នកគាំទ្រ។
យ៉ាងណាមិញ មួយរយៈចុងក្រោយនេះអ្នកគាំទ្រជាច្រើនសង្កេតឃើញភាពស្និទ្ធស្នាលតាមរយៈវីដេអូ ឬ រូបភាពនានា រវាង Sophia Kao និង សមាជិកក្រុម Polarix គឺលោក Norith តែងបង្ហាញក្នុងបណ្ដាញសង្គម ទាំងហ្វេសប៊ុក TikTok និង IG ជារឿយៗ ជាហេតុធ្វើឱ្យមហាជនមួយចំនួនដាក់ការសង្ស័យទៅនឹងទំនាក់ទំនងរបស់អ្នកទាំងពីរ ថាពួកគេទាំង ២ មិនត្រឹមតែជាមិត្តភក្ដិ ឬ ហើយក៏មានអ្នកមួយចំនួនផ្គូផ្គងចង់ឱ្យអ្នកទាំង ២ ក្លាយជាគូស្នេហ៍មួយគូផងដែរ។
ដោយឡែក អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ កាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ អ្នកទាំងពីរបានបង្ហោះរូបភាពផ្អែមល្ហែមចូលទៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ព្រមទាំងភ្ជាប់ជាមួយនឹង Caption យ៉ាងស្វីតស៊ីអារម្មណ៍ទស្សនិកជនយ៉ាងក្រៃលែង។
ក្នុងនោះ លោក Norith បានរៀបរាប់ថា៖ «ជិតដល់ថ្ងៃ Valentine ហើយគួរប្រាប់គេអត់? Sophia Kao» រីឯ រូបភាពរបស់កញ្ញា Sophia ក៏បានសរសេរមកវិញថា៖ «ម៉េចក៏បាន»។ ជាមួយរូបភាព ព្រមទាំង Caption ទាំងនេះ អ្នកទាំងពីរបានធ្វើឱ្យអ្នកគាំទ្រជាច្រើនកាន់តែដាក់ការសង្ស័យរវាងទំនាក់ទំនងរបស់ពួកគេបន្ថែមទៀត៕