(វីដេអូ) សុតធីតា គ្រលែងចង្កេះទន់ល្មើយរាំបទ «រង្គើរៗ» មួយអ៊េម កំពុងផ្ទុះចាប់អារម្មណ៍
បើនិយាយពី Miss Grand Cambodia ២០២១ ប៉ូគឹមថេង សុតធីតា មកដល់ពេលនេះ បវរកញ្ញារូបនេះនៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងដដែល ជាមួយនឹងការបង្ហាញខ្លួនលើបណ្ដាញសង្គម និង តែងឃើញវត្តមានក្នុងសកម្មភាពផ្សេងៗនៃវិស័យបរវកញ្ញា។
ជាមួយគ្នានោះ អ្វីដែលតែងធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាចាប់អារម្មណ៍ និង សរសើរខ្លាំង ដែលជារឿយៗតែងឃើញបវរកញ្ញារូបនេះ បញ្ចេញរូបភាពលើបណ្ដាញសង្គមក្នុងឈុតដ៏ស្រស់ស្អាតៗរំលេចលើដងខ្លួនយ៉ាងស្រឡូនទាក់ទាញឥតទាស់របស់នាង ដែលមើលទៅកាន់តែស្រស់ស្អាតប្លែកខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។
ដោយឡែក ថ្មីៗនេះ Miss Grand Cambodia ២០២១ រូបនេះ កាន់តែឆក់ការចាប់អារម្មណ៍ខ្លាំងពីមហាជន ខណៈបានឃើញនាងបញ្ចេញវីដេអូមួយ ដែលបវរកញ្ញារូបនេះបានស្លៀកឈុតសិចស៊ីបញ្ចេញសាច់រាំគ្រលែងចង្កេះចាក់ភ្លេងបទ «រង្គើរៗ» យ៉ាងលះជាមួយនឹងរាងដ៏ស្រឡូនស្អាតរបស់នាង ធ្វើឱ្យអ្នកគាំទ្រផ្ទុះការចែករំលែក និង បញ្ចេញមតិព្រាត។
ចំពោះវីដេអូរាំគ្រលែងចង្កេះនេះដែរ សុតធីតា ក៏បានធ្វើការបញ្ជាក់ប្រាប់ខាងក្រោមវីដេអូឱ្យដឹងដែរថា ៖ «វីដេអូនេះ ជាវីដេអូចាស់ ដែលមានការថតឈុតហែលទឹកសម្រាប់កម្មវិធី Miss grand ទេ បងប្អូន»៕
សូមទស្សនាវីដេអូខាងក្រោម៖