រ៉ាប៊ី ធ្លាប់សារភាពថាចង់ក្លាយជា Miss Grand ណាស់ តែទាស់ត្រង់រឿងម្យ៉ាងមិនអាចចូលប្រកួតបាន
កន្លងមក ថ្មីៗនេះ មហាជនកំពុងតែជ្រួលច្របល់ និង នាំគ្នាជំរុញទឹកចិត្តដល់តារាចម្រៀង រ៉ាប៊ី ព្រោះចង់ឃើញនាងអាចបង្ហាញខ្លួនឈរលើវិស័យបវរកញ្ញា ក្រោយប្រធាន Miss Grand International លោក Nawat បោះសម្តីថា ពេញចិត្តនឹងកញ្ញា និង ចង់ឱ្យចូលប្រឡូកលើវិស័យបវរកញ្ញាមួយនេះ។
យ៉ាងណាមិញ ក្រោយលោក Nawat បោះសម្តីបែបនេះភ្លាម រឹតកាន់តែធ្វើឱ្យមហាជនជាច្រើនពេញចិត្ត និង ជំរុញទឹកចិត្តដល់កញ្ញា រ៉ាប៊ី ឱ្យប្រឡូកនៅលើវិស័យនេះថែមទៀតផង។ មិនតែប៉ុណ្ណោះ សូម្បីតែកញ្ញា រ៉ាប៊ី ផ្ទាល់ក៏បានឆ្លើយតបទៅកាន់ស្ថានិក Miss Grand International លោក Nawat ដូចគ្នា។
ក្នុងនោះ នាងបានបង្ហោះសារឆ្លើយតបទៅកាន់លោក Nawat យ៉ាងដូច្នេះថា ៖ «នាងខ្ញុំសូមអរគុណ Mr. Nawat ដែលពេញចិត្តសមត្ថភាពនាងខ្ញុំ និង អរគុណ fan នាងខ្ញុំដែលឆាតមកជំរុញលើកទឹកចិត្តជាច្រើន នាងខ្ញុំស្រឡាញ់វិស័យ Miss Grand ណាស់ តែស្ដាយដែលខ្ញុំរវល់ការងារច្រើនពេក ខ្លាចពុំមានពេលគ្រប់គ្រាន់ក្នុងការហ្វឹកហាត់»៕