Baekhyun រាប់ថយក្រោយថ្ងៃចេញពីបម្រើជាតិ ស្រាប់តែផ្ញើសារមកកាន់អ្នកគាំទ្រយ៉ាងរំភើប
Baekhyun សមាជិកក្រុមចម្រៀង EXO នឹងចេញពីបម្រើយោធាក្នុងប្រទេសកូរ៉េ នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះហើយ។ បន្ទាប់ពីរូបគេបានចូលបំពេញការងារជាបុគ្គលិកសាធារណៈ រយៈពេល ២១ ខែ ដោយរាប់ពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ។
ដោយឡែក កាលពីព្រឹកថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៣ សមាជិក EXO លោក Baekhyun បានធ្វើឱ្យអ្នកគាំទ្រជាច្រើន ភ្ញាក់ផ្អើលសាថ្មីមួយ ចូលទៅក្នុងបណ្ដាញសង្គម Twitter បន្ទាប់ពីបាត់មុខមួយរយៈយ៉ាងយូរ ដោយបានសរសេរថា៖ «ជួបគ្នាឆាប់ៗនេះ!!»។
យ៉ាងណាមិញ បើក្រឡេកទៅមើលអ្នកគាំទ្រឯណោះវិញ គ្រាន់តែទទួលបានដំណឹងថា Baekhyun នឹងចេញពីបម្រើជាតិវិញឆាប់ៗនេះ ពួកគេបានសម្ដែងក្ដីរំភើបរីករាយ ព្រមទាំងសង្ឃឹមថាតារាប្រុសរូបនេះ នឹងចេញជាអាល់ប៊ុមចម្រៀងទោលមួយទៀត បន្ទាប់ពីបាត់មុខមួយរយៈពីសិល្បៈ៕