
សេដ្ឋីនីវ័យក្មេង! Lisa ទិញផ្ទះផ្ទាល់ខ្លួននៅតំបន់អ្នកមាននៅកូរ៉េ តម្លៃជាង ៦លានដុល្លារ
បើតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េ Gstarlive នៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៣ បានឱ្យដឹងថា តារាចម្រៀងស្រី Lisa សមាជិក BLACKPINK បានទិញផ្ទះផ្ទាល់ខ្លួនមានកម្ពស់ ៣ជាន់ នៅតំបន់ Seongbuk-dong ក្នុងប្រទេសកូរ៉េខាងត្បូង។
ហើយតំបន់ Seongbuk-dong នេះដែរ គឺជាតំបន់ដ៏ល្បីល្បាញប្រមូលផ្តុំដោយអ្នកសម្បូរទ្រព្យស្តុកនឹងជាភូមិបុរាណដ៏មានឥទ្ធិពលមួយក្នុងប្រទេសកូរ៉េ ក្នុងនោះ តារាសម្តែង Bae Yong Joon និង Lee Seung Gi ព្រមទាំងប្រធានក្រុមហ៊ុន Hyundai Group និង Hyundai Department Store ក៏រស់នៅទីនោះផងដែរ។
យ៉ាងណាមិញ ផ្ទះប្រណិតផ្ទាល់ខ្លួនរបស់ Lisa ដែលបានចុះហត្ថលេខាលើកិច្ចសន្យាកាលពីខែកក្កដា ឆ្នាំ២០២២ ហើយបានបង់ផ្តាច់នៅក្នុងខែមករា ឆ្នាំ២០២៣ គឺមានតម្លៃប្រហែល ៦.០៥ លានដុល្លារអាមេរិក៕