
បេះដូងនៅទំនេរ! Song Min Ho សមាជិក WINNER មិនដែលណាត់ជួបនារីណាបានម្នាក់ តាំងចូលសិល្បៈ
កាលពីពេលថ្មីៗនេះ តារាចម្រៀង Song Min Ho សមាជិក WINNER បានបង្ហាញខ្លួនចូលរួមជាភ្ញៀវកិត្តិយសពិសេសក្នុងកម្មវិធី «Choi Hyun Ah’s Thursday Night» នៅពេលនោះ តារាប្រុសរូបនេះ និង Choi Hyun Ah សមាជិកក្នុង Urban Zakapa ដែលអ្នកទាំងពីរត្រូវបានគេដឹងថាគឺមិត្តនឹងគ្នាមក ១០ ឆ្នាំហើយ បានមកចូលរួមចែករំលែកដោយបើកចំហអំពីបុគ្គលិកលក្ខណៈ និង ចំណង់ចំណូលចិត្តរបស់គ្នាទៅវិញទៅមក។
ទោះជាយ៉ាងណា នៅក្នុងវគ្គមួយដែលគេបានសួរទៅ Song Min Ho ថា លោកធ្លាប់មានបទពិសោធស្នេហា្នក្នុងជីវិតដែរឬអត់ទេ? ហើយតារាប្រុសរូបនេះបានឆ្លើយតបមិនស្ទាក់ស្ទើរទៅវិញថា ៖ «ខ្ញុំមិនដែលណាត់ជួបនារីណាបានម្នាក់ទេ តាំងពីខ្ញុំចូលប្រឡូកក្នុងសិល្បៈដំបូងមកម្ល៉េះ»។
ដោយសារតែចម្លើយរបស់ Min Ho នេះ បានធ្វើឱ្យអ្នកនៅទីនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិននឹកស្មានថាមនុស្សមានប្រជាប្រិយភាពដូចជារូបលោក បែរមិនខ្វល់ខ្វាយនឹងរឿងស្នេហាបែបនេះសោះ អាចថាមកពីលោករវល់ផ្តោតលើអាជីពផ្ទាល់ខ្លួនខ្លាំង៕