Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ក្ដៅគគុក! ធ្លាយព័ត៌មានថា Park Bogum សង្ស័យថានឹងចុះកុងត្រាក្នុងផលិតកម្មរួមទ្រនំជាមួយ BTS
តារា

ក្ដៅគគុក! ធ្លាយព័ត៌មានថា Park Bogum សង្ស័យថានឹងចុះកុងត្រាក្នុងផលិតកម្មរួមទ្រនំជាមួយ BTS

អត្ថបទដោយ​៖ Gminie មករា ២៥, ២០២៣

កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ លោក Park Bogum ដែលជាតារាសម្ដែងជួរមុខប្រចាំប្រទេសកូរ៉េ បានចាកចេញពីផលិតកម្ម Blossom ដែលជាទ្រនំធ្លាប់ជ្រកជាង ១០ ឆ្នាំកន្លងទៅនេះ ប៉ុន្តែមកដល់សព្វថ្ងៃនេះ ពុំទាន់មានព័ត៌មានជាក់លាក់ណាមួយថា តារាប្រុសរូបនេះនឹងចូលផលិតកម្មណាបន្ទាប់ឡើយ។

យ៉ាងណាមិញ កាលពីដើមខែមករា ឆ្នាំ២០២៣ ​កន្លងទៅនេះ លោកមានចចាមអារ៉ាមថានឹងចុះកុងត្រា ជាសិល្បករក្រោមផលិតកម្ម YG ប៉ុន្តែខាងភ្នាក់ងារបានបដិសេធភ្លាមៗពីព័ត៌មានមួយនេះ។

ដោយឡែក អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះគឺ នៅថ្ងៃទី ២៥ ខែមករា នេះ ក៏មានព័ត៌មានលេចឮទៀតថា កំពូលតារាសម្តែង Park Bogum បច្ចុប្បន្ន កំពុងពិភាក្សាជាមួយនឹង HYBE Labels ដែលសជាផលិតកម្មរួមទ្រនំជាមួយនឹងក្រុមចម្រៀង BTS សម្រាប់កិច្ចព្រមព្រៀងមួយ។

ទោះជាយ៉ាងនេះក្ដី ទាំងនេះគ្រាន់តែជាពាក្យចចាមអារ៉ាមតែ​ប៉ុណ្ណោះ ពុំទាន់មានភាគីខាងណាចេញមុខបកស្រាយនោះឡើយ។ រីឯព័ត៌មានលម្អិតទៅជាយ៉ាងណា មានតែតាមដានបន្តទៀត៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់