Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ក្រោយផ្ទុះរឿងគុនខ្មែរ និង មួយថៃ Buakaw ស្តេចប្រដាល់ថៃ ចេញបញ្ជាក់ច្បាស់ៗពីសាវតាខ្លួនឯង
តារា

ក្រោយផ្ទុះរឿងគុនខ្មែរ និង មួយថៃ Buakaw ស្តេចប្រដាល់ថៃ ចេញបញ្ជាក់ច្បាស់ៗពីសាវតាខ្លួនឯង

អត្ថបទដោយ​៖ Phanith មករា ២៥, ២០២៣

ប៉ុន្មានថ្ងៃមកនេះ រឿងរ៉ាវ គុនខ្មែរ និង Mouy Thai ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ នៅតែជាប្រធានបទក្ដៅគគុកសម្រាប់ប្រជាជនថៃ និង ខ្មែរលើកយកមកវែកញែក។ ជាមួយគ្នានោះដែរភាគីប្រទេសថៃក៏បានប្រកាសបដិសេធមិនបញ្ជូនកីឡាករខ្លួនមកប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមក្រោមឈ្មោះ គុនខ្មែរ ឡើយ។

យ៉ាងណាមិញ ស្របពេលផ្ទុះកក្រើកខ្លាំងពេកក្នុងរឿងរ៉ាវនេះ បើងាកទៅមើលលោក Buakaw ដែលជាស្តេចប្រដាល់ថៃវិញ គេចាប់អារម្មណ៍ឃើញកីឡាកររូបនេះបានបង្ហោះរូបភាពមួយចំនួន ដែលធ្វើឱ្យមានការវែកញែកកាន់តែខ្លាំងថែមទៀត។ ពិតណាស់ កាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៣ កន្លងទៅនេះ ស្តេចប្រដាល់ Buakaw បានចេញមកបង្ហោះរូបភាពប្រដាល់របស់ខ្លួនលើគណនីហ្វេសប៊ុក ដោយភ្ជាប់នឹង Caption ថា ៖ «សិល្បៈក្បាច់គុនមួយថៃ»។

ទន្ទឹមនឹងឃើញការបង្ហោះនោះ ស្រាប់តែគេឃើញមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានចូលទៅបញ្ចេញមតិថា «គុនខ្មែរ» ព្រោងព្រាត។ ក្រោយពីឃើញការបញ្ចេញមតិបែបនេះលើបណ្ដាញសង្គមហ្វេសប៊ុក Buakaw ក៏បានទៅតបតថា ៖ «មួយថៃ» មិនមែនគុនខ្មែរទេ។

អ្វីដែលគួរឱ្យកត់សម្គាល់ ក្រោយពីការបង្ហោះខាងលើបាន ១ ថ្ងៃ ស្រាប់តែនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ នេះ​ Buakaw ក៏បានចេញមកទម្លាយពីប្រវត្តិរបស់ខ្លួនដើម្បីកុំឱ្យមហាជនមួយចំនួនយល់ថាលោកជាជនជាតិថៃជាប់សាច់ឈាមខ្មែរទៀត ព្រោះកន្លងមកធ្លាប់មានគេនិយាយថា លោកជាប់ខ្សែស្រឡាយខ្មែរ ដោយហេតុថាលោកមានឪពុករស់នៅខេត្តស៊ីសាកេត ម្តាយរស់នៅខេត្តសុរិន្ទ។ ផ្អែកតាម​រយៈសាររបស់ Buakaw បានបញ្ជាក់ច្បាស់ៗថា លោកជាជនជាតិថៃជាប់ខ្សែស្រឡាយជនជាតិដើមភាគតិចកួយ មិនមែនជាប់សាច់ឈាមខ្មែរដូចការលើកឡើងកន្លងមកនោះទេ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់