Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 ក្ដៅស្លឹកត្រចៀកទាំងព្រឹក! ពេជ្រ សូលីកា ត្រូវជនអនាមិកលួចបទចម្រៀងខំនិពន្ធ ទៅបង្ហោះគ្មានក្រែងចិត្ត
តារា

ក្ដៅស្លឹកត្រចៀកទាំងព្រឹក! ពេជ្រ សូលីកា ត្រូវជនអនាមិកលួចបទចម្រៀងខំនិពន្ធ ទៅបង្ហោះគ្មានក្រែងចិត្ត

អត្ថបទដោយ​៖ Gminie មករា ២៥, ២០២៣

នាព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ តារាចម្រៀងស្រី ពេជ្រ សូលីកា បានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលទាំងព្រលឹម ដោយអ្នកនាងបានបង្ហោះសារមួយក្នុងគណនីហ្វេសប៊ុកផេកថា បទចម្រៀងមួយដែលជាញើសឈាមរបស់ខ្លួនបានបែកធ្លាយ ដោយត្រូវបានជនអនាមិកយកលួចទៅបង្ហោះចែកចាយ។

ក្នុងសារដែល សូលីកា បានបង្ហោះនោះ នាងបានរៀបរាប់យ៉ាងក្ដៅស្លឹកត្រចៀកថា ៖ «បទ «មានអ្នកត្រូវការខ្ញុំទេ» ត្រូវបានជនអនាមិក លួចបង្ហោះចែកចាយជាសាធារណៈ។ ខ្ញុំមិនលើកលែងឱ្យទេ ព្រោះវាជាញើសឈាមរបស់ខ្ញុំ»។ មិនតែប៉ុណ្ណោះ តារាស្រីស្រស់រូបនេះបានបន្ថែមទៀតថា ៖ «អាពួកវាខូច កុំឱ្យវាដេកស្រួលឱ្យសោះ»។

យ៉ាងណាមិញ នេះមិនមែនជាលើកទី ១ ឡើយដែលបទចម្រៀងរបស់សិល្បករសិល្បការិនី ត្រូវបានជនខិលខូចធ្វើឱ្យបែកធ្លាយ។ ក្នុងនោះផងដែរ មហាជនអ្នកគាំទ្ររបស់អ្នកនាងក៏បានចូលទៅបញ្ចេញមតិលើកទឹកចិត្ត ព្រមទាំងជំរុញឱ្យនាងឆាប់ចាត់ការជនទាំងនោះតាមផ្លូវច្បាប់ កុំឱ្យពួកគេទាំងនោះរួចខ្លួនឱ្យសោះ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

អ្នកនាង ឱក សុគន្ធកញ្ញា ទម្លាយគន្លឹះចងចិត្តស្វាមី និង ធ្វើឱ្យគ្រួសារមានសុភមង្គល

ធ្នូ ៣, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
អត្ថបទក្រុមហ៊ុន

ចំណេញភ្លាមៗពី OPPO រាល់ការជាវស្មាតហ្វូន OPPO ក្នុងឱកាសប្រម៉ូសិនចុងឆ្នាំ!

វិច្ឆិកា ២៥, ២០២៣
អត្ថបទក្រុមហ៊ុន

ស្វាគមន៍ការមកដល់ផលិតផលលំដាប់ពិភពលោក ហុងដា Giorno+ (ជីអរណូផ្លឹស) មកកាន់ប្រទេសកម្ពុជា នាំចូលដោយក្រុមហ៊ុន អិន

វិច្ឆិកា ២២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់