
(វីដេអូ) យ៉ាន់ លីនដា និង កូនស្រីទ្រហោយំ ក្រោយ គង់ ចាន់ស្រីមុំ និយាយពាក្យចាក់ដោតឱ្យ
កន្លងមកមហាជនធ្លាប់បានដឹងមកហើយពីអ្នកនាង យ៉ាន់ លីនដា និង អ្នកនាង គង់ ចាន់ស្រីមុំ ដែលមានសម្ព័ន្ធភាពលើសពីមិត្តរួមអាជីពទៅទៀត ដោយតារាស្រីទាំង ២ រូប ស្រឡាញ់គ្នាដូចជាគ្រួសារតែមួយ ពោលគឺដូចជាបងស្រីប្អូនស្រី និង ម្តាយថែមទៀតផង។ លើសពីនោះ អ្នកនាង គង់ ចាន់ស្រីមុំ ក៏បានគោរព និង ហៅអ្នកនាង យ៉ាន់ លីនដា ថា «ម៉ាក់ៗ» ពេញមាត់ថែមទៀតផង។
ជាក់ស្តែង នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៣ ជាថ្ងៃខួបគម្រប់ ៤០ ឆ្នាំ របស់អ្នកនាង យ៉ាន់ លីនដា នោះ អ្នកម៉ាក់អភិជន គង់ ចាន់ស្រីមុំ បានធ្វើឱ្យអ្នកនាង យ៉ាន់ លីនដា និង កូនស្រី អង្គុយទ្រហោយំទាំង ២ នាក់ម្តាយកូន ក្រោយបានទស្សនាវីដេអូមួយ ដែលអ្នកនាង គង់ ចាន់ស្រីមុំ បានធ្វើឡើងបង្ហាញពីអារម្មណ៍របស់ខ្លួន ដើម្បីអបអរថ្ងៃខួបកំណើតរបស់អ្នកនាង យ៉ាន់ លីនដា។
វីដេអូធ្វើឱ្យអ្នកនាង យ៉ាន់ លីនដា និង កូនស្រី ទ្រហោយំនោះដែរ អ្នកនាង គង់ ចាន់ស្រីមុំ បានរៀបរាប់ពីទំហំចិត្តនៃក្តីស្រឡាញ់ ព្រមទាំងបានលើកសរសើរនូវភាពរឹងមាំរបស់អ្នកនាង យ៉ាន់ លីនដា ដែលជាស្ត្រី ជាកូន និង ជាម្តាយដ៏រឹងមាំ ដែលតស៊ូម្នាក់ឯងក្នុងការចិញ្ចឹមបីបាច់មើលថែកូនស្រី និង ឪពុកម្តាយនៅឯប្រទេសអូស្ត្រាលីផងនោះ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖