Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 សំណាងមនុស្សស្រីបានជួបប្ដីល្អ! កុល ដាវី ពោលសរសើរ សុខ រក្សា ពេញៗមាត់
តារា

សំណាងមនុស្សស្រីបានជួបប្ដីល្អ! កុល ដាវី ពោលសរសើរ សុខ រក្សា ពេញៗមាត់

អត្ថបទដោយ​៖ បេប៊ី មករា ២៥, ២០២៣

ចាប់តាំងពីចាប់ដៃគ្នាជាប្ដីប្រពន្ធមក តារាសម្ដែង កុល ដាវី និង លោក សុខ រក្សា តែងបង្ហាញពីក្ដីស្រឡាញ់ចំពោះគ្នាបង្ហោះនៅលើបណ្ដាញសង្គមជារឿយៗ ជាពិសេសចាប់តាំងពីពួកគេទាំងពីរទទួលបានកូនស្រីជាកាដូអាពាហ៍ពិពាហ៍មក ជីវិតគ្រួសារតូចរបស់អ្នកសិល្បៈមួយគូនេះ កាន់តែពេញដោយសុភមង្គល។

គ្រួសារទទួលបានក្ដីសុខយ៉ាងពេញបរិបូរនេះ តារាសម្ដែង កុល ដាវី បានបង្ហើបថា គឺនាងទទួលបានពីស្វាមីជាទីស្រឡាញ់ ដោយកន្លងមកលោក សុខ រក្សា តែងបំពេញតួនាទីជាប្ដី និង ជាប៉ាដ៏ល្អ មើលថែប្រពន្ធកូនយ៉ាងដិតដល់បំផុត។

ក្នុងនោះ កុល ដាវី បានរៀបរាប់សរសើរស្វាមីដោយមិនលាក់លៀមបង្ហោះលើគណនីហ្វេសប៊ុកថា ៖ «អរគុណប្តីសម្លាញ់ តែងតែផ្តល់ភាពកក់ក្តៅឱ្យអូន និង កូនជាទីស្រឡាញ់របស់យើង មិនថាថ្ងៃពិសេស ឬថ្ងៃធម្មតា បងតែងនៅក្បែររហូត អូនស្រឡាញ់បងណាស់ប្តីដ៏ល្អរបស់អូន»៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់