Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 បុកពោះ! ម៉ាដូណា ដៀលយកៗរឿងតារាៗស្លៀកឈុតចិន ការពិតមានរឿងអស់សំណើចពីក្រោយសោះ
តារា

បុកពោះ! ម៉ាដូណា ដៀលយកៗរឿងតារាៗស្លៀកឈុតចិន ការពិតមានរឿងអស់សំណើចពីក្រោយសោះ

អត្ថបទដោយ​៖ Vathey មករា ២៤, ២០២៣

បើគិតត្រឹមថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៣ នេះ ចូលឆ្នាំប្រពៃណីចិនបានឈានមកដល់ថ្ងៃចុងក្រោយហើយ ដោយក្នុងនោះមហាជនសង្កេតឃើញតារាប្រុសស្រីកាត់សែស្រឡាយចិនជាច្រើនក៏បានចូលរួមអបអរ ព្រមទាំងថតរូបភាពស្លៀកឈុតប្រពៃណីចិនយ៉ាងស្រស់ស្អាតចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុកផងដែរ។

ដោយឡែក ក្រឡេកទៅមើលតារាភេទទី ៣ ល្បីឈ្មោះ ម៉ាដូណា ឯនោះវិញ ស្របពេលតារាប្រុសស្រីជាច្រើនបានស្លៀកឈុតចិនថតរូបផុសលើហ្វេសប៊ុកជាហូរហែ ស្រាប់តែលោកបានបង្ហោះសារ ថាឱ្យមិត្តរួមអាជីពថា ម្នាក់ៗផាត់មុខ និង ស្លៀកសម្លៀកបំពាក់ប្រពៃណីចិនទាំងខ្លួនមុខមិនដូចចិន។

លោក ម៉ាដូណា បានរៀបរាប់ថា ៖ «ម្នាក់ៗខំផាត់មុខ និង តែងសម្លៀកបំពាក់ប្រពៃណីចិន ទាំងខ្លួនមុខមិនដូចចិន។ ស្លៀកពាក់ក៏មិនស័ក្តិសម! មិនចេះមើលគេ មើលឯងក្នុងការរៀបចំឱ្យស័ក្តិសម។ និយាយត្រង់ មិនថាឈុតនឹងការស្លៀកពាក់មានតែម្នាក់ទេ ដែលមើលទៅពិតស័ក្តិមសកឥតខ្ចោះដូចព្រះនាង។ Madona Cutee»។

សារនោះដែរនោះ គ្រាន់តែមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកអានភ្លាមបុកពោះយ៉ាងខ្លាំង ដោយម្នាក់ៗយល់ថា ម៉ាដូណា ហាក់ថាឱ្យមិត្តរួមអាជីពមិនសំចៃមាត់ តែការពិតនោះបើមើលដល់រូបភាពចុងក្រោយ ម៉ាដូណា បានផុសនោះ គឺសារនោះលោកលេងសើច និង ចង់លើកឡើងថា អ្នកដែលតែងឈុតចិនស្អាតជាងគេគឺរូបលោក ពោលគឺរូបលោកតែងឈុតចិនបែបកំប្លែងៗ ដោយមានគូរមុខមាត់គួរឱ្យអស់សំណើចនោះ។

លើសពីនោះ ក្រោយឃើញ ម៉ាដូណា ផុសលេងសើចបែបនេះហើយ ក៏មានតារាប្រុសស្រីរួមមាន អ្នកនាង មាស សុខសោភា  អ្នកនាង យក់ ឋិតរដ្ឋា កញ្ញា យ៉េយ៉េ អ្នកនាង គឹម លីហ្សា អ្នកនាង លី ចាន់សីហា និង កញ្ញា Baby ជាដើម ក៏បានចូលទៅចែករំលែកពាក្យលេងសើចវិញនឹងលោក ម៉ាដូណា ដែរ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់