
Zoe Saldana ក្លាយជាតារាទីមួយ បានសម្តែងក្នុងរឿងធំៗចំនួន ៤ រកចំណូលបានជាង ២ ពាន់លានដុល្លារ
ដោយសារតែសមត្ថភាពការសម្តែង ពោរពេញទៅដោយភាពស្ទាត់ជំនាញបត់បែន តារាស្រី Zoe Saldana វ័យ ៤៤ ឆ្នាំ បានទាញតំណែងជាតួអង្គឯក នៅក្នុងខ្សែភាពយន្តហូលីវូដល្បីៗជាច្រើនរឿង ព្រមទាំងមានមហាជនស្រឡាញ់គាំទ្រមិនតិចឡើយ។
Zoe បានសាងស្នាដៃថ្មីៗជារឿយៗ នៅក្នុងវិស័យហូលីវូដ ដែលធ្វើឱ្យនាងកាន់តែមានប្រជាប្រិយភាព ជាពិសេសថ្មីៗនេះ ក៏បានបំបែកកំណត់ត្រាថ្មីមួយទៀតហើយ ដែលនាងក្លាយជាតារាសម្តែងទីមួយ បានលេចមុខនៅក្នុងខែ្សភាពយន្តធំៗ ដែលអាចទាញចំណូលបានមិនក្រោមពី ២ ពាន់លានដុល្លារនោះទេ។
ក្នុងនោះ សម្រាប់រឿង Avatar វគ្គមួយ ដែលនាងបានសម្តែងនៅក្នុងឆ្នាំ ២០០៩ ជាតួអង្គ Neytiri វិញ បានទាញចំណូលពីការលក់សំបុត្របានរហូតទៅដល់ ២ ពាន់លានដុល្លារឯណោះ ហើយចំណែករឿងវគ្គពីរ Avatar: The Way of Water ក្នុងឆ្នាំ ២០២២ ឯណេះវិញ ក៏ទាញចំណូលបាន ២ លានដុល្លារ ដែរ។
លើសពីនេះទៅទៀត Zoe ក៏បានលេចមុខ នៅក្នុងខ្សែភាពយន្តក្នុង Avengers: Infinity War និង Avengers: Endgame ជាតួអង្គ Gamora ដែលទាំងពីររឿងនេះ បានទាញចំណូលពីការលក់សំបុត្របានចំនួន ២ ពាន់លានដុល្លារដូចគ្នា។ សរុបទៅ នាងបានសម្តែងដើរតួអង្គ សុទ្ធតែក្នុងរឿងដែលទទួលបានសន្ទុះការគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់អ្នកគាំទ្រជុំវិញពិភពលោក។
ពេលនេះ Zoe កំពុងតែទទួលការស្ញើចសរសើរច្រើនណាស់ពីសមត្ថភាពរបស់នាង ហើយគេក៏ចាំមើលស្នាដៃរបស់នាងជាបន្តបន្ទាប់ផងដែរ៕