Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 ស្ញប់ស្ញែងណាស់! កូនខ្មែរ ៤ រូប ចេញមុខបង្ហាញសមត្ថភាពក្នុងខ្សែភាពយន្តល្បីៗលំដាប់ពិភពលោក
ដឹងទេ តារា យើងធ្វើបាន

ស្ញប់ស្ញែងណាស់! កូនខ្មែរ ៤ រូប ចេញមុខបង្ហាញសមត្ថភាពក្នុងខ្សែភាពយន្តល្បីៗលំដាប់ពិភពលោក

អត្ថបទដោយ​៖ Muyly មេសា ២, ២០២៣

ពិតជារឿងគួរឱ្យមោទកណាស់ ដែលកូនខ្មែរ និង កូនកាត់ខ្មែរយើងចំនួន ០៤ រូប បានចេញមុខបង្ហាញសមត្ថភាពរបស់ខ្លួននៅក្នុងខ្សែភាពយន្តល្បីៗលំដាប់ពិភពលោក ដែលជារឿងដ៏គួរឱ្យស្ញប់ស្ញែងបំផុត។ ជាក់ស្ដែង កូនខ្មែរទាំងនោះមានដូចជា ៖

១. លោក Daren Nop

លោក Daren Nop គឺជាតារា Stunt ជនជាតិខ្មែរសញ្ជាតិបារាំង ដែលបានបង្ហាញសមត្ថភាពក្នុងរឿងហូលីវូដល្បីៗ មានដូចជា រឿង «Moon Knight», រឿង «John Wick: Chapter 4», រឿង «The King’s Man», រឿង «Black Widow» និង រឿងជាច្រើនទៀត។

២. លោក ហ្សង់ប៉ូល លី

លោក ហ្សង់ប៉ូល លី បានសម្ដែងជាតួ Stunt នៅក្នុងរឿងល្បីៗដែលមានដូចជា ​រឿង «Doctor Strange in the Multiverse of Madness»,​ រឿង «The Batman», រឿង «Venom», រឿង «F9 the Fast saga» និង រឿងជាច្រើនទៀត។

៣. លោក ឌី សៅ

លោក ឌី សៅ ជាកូនខ្មែរមានដើមកំណើតនៅឯខេត្តបាត់ដំបង បានធ្វើការជាមួយតារាសម្ដែង Jet Li និង Jackie Chan ហើយក៏បានជួបជាមួយលោកគ្រូបង្វឹកក្បាច់គុនសៅលីងល្បីបំផុតនៅចិនលោក Wu Bin ដែលជាគ្រូបង្វឹករបស់តារាសម្ដែង Jet Li ផ្ទាល់ ហើយលោកក៏ក្លាយជាកូនសិស្សរបស់គាត់។

លោក ឌី សៅ បានបោះជំហានចូលវិស័យហូលីវូដក្នុងតួនាទីជាតួអង្គ Stunt និង ជាគ្រូបង្រៀនគុនខ្មែរ ប្រដាល់សេរី និង កុងហ្វូ ដល់តួអង្គសំខាន់ផ្សេងៗ ជាពិសេសតួដែលត្រូវសម្ដែងភាពយន្ដប្រភេទ Action វាយប្រហារ និង ប្រើក្បាច់គុន ជាដើម។ លោកក៏ជាគ្រូបង្វឹករបស់តារាប្រុស Simu Liu ដែលជាតួឯកប្រុសក្នុងរឿង «Shang Chi and the Legend of the Ten Rings» របស់ក្រុមហ៊ុន Marvel ផងដែរ។

៤. កញ្ញា សំ ថារ័ត្ន

កីឡាការិនីគុនល្បុក្កតោ សំ ថារ័ត្ន ធ្លាប់បានបង្ហាញវត្តមាននៅក្នុងខ្សែភាពយន្តខ្នាតធំមួយចំនួនមកហើយដូចជា រឿង «Jailbreak» និង រឿង «First They Kill My Father» ដោយកញ្ញាបានសម្តែងជាតួអង្គវាយតប់ផងដែរ។

ទន្ទឹមនោះ កញ្ញា សំ ថារ័ត្ន ក៏បានឈានជើងចូលទៅក្នុងខ្សែភាពយន្តហូលីវូដរឿង «SHOTGUN WEDDING» ដែលសហការសម្តែងជាមួយតារាសម្តែងហូលីវូដល្បីៗ ជាច្រើនដូចកំពូលតារាស្រី Jennifer Lopez លោក Armie Hammer និង លោក Josh Duhamel ជាដើម៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

មន្ទីរពេទ្យអន្តរជាតិ BUMRUNGRAD ដាក់ឱ្យប្រើប្រាស់សេវាកម្មពិសេសជាលើកដំបូង!

កញ្ញា ២១, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញភាពអស្ចារ្យនៃម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ (Laser Projectors) ប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្តរំពឹងពីកំណើនវិជ្ជមាននៅក្នុងទីផ្សារកម្ពុជា

កញ្ញា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

សូមណែនាំផលិតផលថ្មីរបស់ ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) គឺប្រេងខ្យង អាជីណូម៉ូតូ បានចេញលក់ហើយ!

កញ្ញា ១៣, ២០២៣
អត្ថបទក្រុមហ៊ុន

foodpanda បានមកដល់ក្រុងបាវិតហើយ! កុម្ម៉ងឥឡូវនេះ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រៀងរាល់សប្តាហ៍!

កញ្ញា ៩, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់