
(វីដេអូ) បាត់មុខរាប់ឆ្នាំ សូ លីដូ នៅតែសង្ហា ចំណែកសំឡេងផ្អែមពីរោះដដែល
តារាចម្រៀងប្រុសលោក សូ លីដូ ធ្លាប់ទទួលបានការគាំទ្រយ៉ាងច្រើនគួរឱ្យកត់សម្គាល់ពីមហាជន តាមរយៈទឹកដមសំឡេងដ៏ផ្អែមពីរោះពូកែថ្នមរបស់លោកនៅក្នុងបទចម្រៀងល្បីៗជាច្រើនដូចជា «អ្នកពិបាកចិត្តជាងគេលើលោកនេះ» បទ «គង់មានថ្ងៃមួយបងស្លាប់ដោយសារអូន» បទ «ជូតទឹកភ្នែកជូតចិត្តឈឺចាប់» និង បទចម្រៀងល្បីៗជាច្រើនទៀត។
យ៉ាងណាមិញ ក្រោយសាងកេរ្ដិ៍ឈ្មោះល្បាញល្បីក្នុងស្រទាប់មហាជនមួយរយៈមក នៅប៉ុន្មានឆ្នាំមកនេះ សូ លីដូ បានបាត់មុខមាត់សំឡេងលើវិថីសិល្បៈ លែងបង្ហាញខ្លួនលើឆាកប្រគំតន្រ្តីនានា រឹតតែកម្រឃើញលោកបង្ហាញវត្តមានចូលរួមកម្មវិធីផ្សេងឡើយ។
ដោយឡែកទើបតែថ្មីៗនេះ មានគណនី Tik Tok មួយឈ្មោះ Somkea67 បានបង្ហោះវីដេអូខ្លីរបស់លោក សូ លីដូ បង្ហាញពីសកម្មភាពរបស់តារាចម្រៀងប្រុសរូបនេះបកស្រាយបទចម្រៀង «អ្នកពិបាកចិត្តជាងគេលើលោកនេះ» យ៉ាងពីរោះ លន្លង់លន្លោចធ្វើឱ្យអ្នកគាំទ្រស្ដាប់ហើយនឹកដល់អតីតកកាល កាលលោកនៅប្រឡូកសិល្បៈ។ សូមចុចទីនេះដើម្បីទស្សនាវីដេអូ ៖