
ផ្ទុះការចាប់អារម្មណ៍ព្រាត អ្នកលេងហ្វេសប៊ុក និង TikTok ល្បីៗ តែងខ្លួនពាក់សក់ផ្សិត ម្នាក់ៗឃ្យូតៗណាស់
បច្ចុប្បន្ននេះ ការកាត់ម៉ូដសក់ការ៉េ ឬ ពាក្យសាមញ្ញាគេនិយមហៅថាម៉ូដសក់ផ្សិត ហាក់កំពុងពេញនិយមយ៉ាងខ្លាំង ដោយកន្លងទៅនេះគេបានឃើញមានការកាត់ម៉ូដសក់នេះជាច្រើន ជាពិសេសម៉ាក់ៗដែលមានកូនស្រីតូចៗក៏តែងតែបានកាត់សក់ម៉ូដនេះដល់កូនស្រីរបស់ខ្លួនដែរ ព្រោះយល់ឃើញថាម៉ូដនេះងាយស្រួលកាត់ ហើយពេលកាត់ហើយកូនៗរបស់ពួកគេមើលទៅឃ្យូតគួរឱ្យចូលចិត្ត។
ពិតណាស់ បើងាកមកមើលក្នុងសង្គមសិល្បៈវិញ មហាជនជាច្រើនក៏បានចាប់អារម្មណ៍ឃើញដែរថា មានតារាស្រីមួយចំនួនដែលមានកូនស្រីតូចៗនោះក៏បានកាត់ម៉ូដសក់ដ៏ឃ្យូតនេះដល់កូនៗរបស់ពួកគេដែរ ក្នុងនោះមានដូចជា អ្នកលេងល្ខោនដ៏មានប្រជាប្រិយភាព ផន សុផារី ជាដើម បានកាត់សក់ផ្សិតនេះទៅនាងតូច អ៊ែលលី ដែលតាមរយៈម៉ូដសក់នេះ និង ភាពក្រមិចក្រមើមរបស់នាងតូច ធ្វើឱ្យមហាជនពេញចិត្តយ៉ាងខ្លាំង។
ស្របពេលដែលនាងតូច អ៊ែលលី ផ្ទុះក្តីស្រឡាញ់ចូលចិត្តពីមហាជនជាច្រើននោះ ថ្មីៗកន្លងទៅនេះមហាជនជាច្រើនបានចាប់អារម្មណ៍ឃើញមានបុគ្គលល្បីៗលើបណ្តាញសង្គមហ្វេសប៊ុក និង TikTok ប៉ុន្មានរូប បានបង្ហាញខ្លួនយ៉ាងទាក់ទាញក្នុងម៉ូដសក់ផ្សិតនេះ បង្កឱ្យមហាជនផ្ទុះការចាប់អារម្មណ៍មិនតិចទេ។
ជាមួយការរំលេចខ្លួនក្នុងម៉ូដសក់ផ្សិតនេះដែរ បុគ្គលល្បីទាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក និង TikTok ប៉ុន្មានរូបនោះ ក៏បានបង្ហាញពីទេពកោសល្យសិល្បៈរបស់ខ្លួនដែលមានទាក់ទាញចំណាប់អារម្មណ៍មហាជនឱ្យផ្ទុះសំណើចមិនស្ទើរដែរ។ តស់! មកមើសម្រស់បុគ្គលល្បីៗលើបណ្តាញសង្គមហ្វេសប៊ុក និង TikTok ប៉ុន្មានរូបដែលបានតែងខ្លួនពាក់សក់ផ្សិតដូចខាងក្រោម ៖
១. Pee Yoo-ភីយ៉ូ
២. បំពង់ ស៊ីម៉ាំង
៣. Chacha-ឆាឆា
៤. Hea Tii