(វីដេអូ) គួរឱ្យក្នាញ់! ផ្ទុះស៊ែរពេញហ្វេសប៊ុក ក្រោយឃើញសកម្មភាព អូន អ៊ែលលី រកវាយកណ្ដុរដែលធ្វើឱ្យបងស្រីយំ
អូន វណ្ណារ៉ា រីអ៊ែលលី ឬ អ៊ែលលី ដែលជាកូនស្រីពៅសំណព្វរបស់អតីតតារាសម្តែងល្ខោន គឺអ្នកនាង ផន សុផារី និង លោក សុង សុវណ្ណារ៉ា សព្វថ្ងៃនេះ ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើន ជាមួយមុខមាត់ដ៏ឃ្យូត និង ភាពក្រមិចក្រមើមរបស់នាងតូចនេះ។
យ៉ាងណាមិញ កាលពីរាត្រីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ គណនីហ្វេសប៊ុកអ៊ំស្រីបង្កើតរបស់ អ៊ែលលី ដែលមានឈ្មោះថា Hun Apo បានបង្ហោះវីដេអូចេញពីកាមេរ៉ាសុវត្ថិភាព ដែល ប៊េលឡា អង្គុយចុចទូរស័ព្ទសុខៗ ហើយក៏មានកណ្ដុរមួយរត់កាត់រហូតធ្វើឱ្យគេយំ។ បន្ទាប់ពីបានឮសំឡេង ប៊ែលឡា យំរួចមក អ្នកម៉ាក់ ព្រមទាំងអ៊ំប្រុស អ៊ំស្រីរបស់ ប៊ែលឡា និង អ៊ែលលី បានរត់មកមើលកូន ក្មួយនៅឯបន្ទប់ទទួលភ្ញៀវ។
អ្វីដែលកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ទៅទៀតនោះ គឺឃើញ អ៊ែលលី បានឈរមើលបងស្រីយំ រួចមករត់ទៅធ្វើជាវាយកណ្ដុរ ដែលធ្វើឱ្យបងស្រីរបស់ខ្លួនភ័យ រហូតដល់យំនោះ យ៉ាងស្មានមិនដល់។
គ្រាន់តែវីដេអូមួយនេះបានបង្ហោះរួចមក អ៊ីហ្វេន ពូហ្វេន (អ្នកគាំទ្ររបស់នាងតូចទាំងពីរ) បានចូលទៅបញ្ចេញមតិព្រាត ដោយខ្លះបានលើកឡើងថា ៖ «អ្នកណាថា Ellie មិនស្រឡាញ់បង?» «ក្លាហានណាស់ចា៎ អីក៏មិនខ្លាច ខ្លាចតែសាលា និង ខ្មោចទេ» «ពេលត្រូវការពារ អូនការពារ ពេលអូនត្រូវវ៉ៃ អូនវ៉ៃ» «ឃើញហេសអូនស្រឡាញ់បងចង់អីមិចក៏នាំគ្នាថាអោយអូនធ្វើបាបបងរហូតចឹង»។ល៕