Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ផ្ទុះការសង្ស័យកាន់តែខ្លាំង Billkin កំពុងតែមានទំនាក់ទំនងស្និទ្ធស្នាលលើសពីមិត្ត ជាមួយនឹងតារាស្រីរូបនេះ
តារា

ផ្ទុះការសង្ស័យកាន់តែខ្លាំង Billkin កំពុងតែមានទំនាក់ទំនងស្និទ្ធស្នាលលើសពីមិត្ត ជាមួយនឹងតារាស្រីរូបនេះ

អត្ថបទដោយ​៖ Phanith ធ្នូ ៧, ២០២២

កាលពីពេលថ្មីៗនេះ ពិតជាធ្វើឱ្យមហាជនផ្ទុះមានការចាប់អារម្មណ៍ជាខ្លាំងសម្រាប់ទំនាក់ទំនងតារាសម្ដែងស្រីស្រស់ Junei និង តារាសម្ដែងប្រុសរូបសង្ហា Billkin ដោយមានព័ត៌មានលេចឮថាតារាស្រីប្រុសគូនេះកំពុងតែមានទំនាក់ទំនងលើសពីមិត្តភក្តិឈានដល់ការលួចបង្កាត់ភ្លើងស្នេហ៍ក្រៅឆាកជាមួយគ្នា។

គេចាំបានថា កាលពីកន្លងទៅ តារាស្រីប្រុសគូនេះធ្លាប់ដៃគូសម្ដែងរឿងជាមួយគ្នា ក្នុងរឿង «One Year» ក្នុងផលិតកម្ម GDH ក្រោយមក មហាជនហាក់សង្កេតឃើញថា Billkin និង Junei កាន់តែមានភាពស្និទ្ធស្នាលជាមួយគ្នាខ្លាំង។

ងាកទៅមើលតារាស្រី Junei វិញក្រោយពីមានព័ត៌មានចចាមអារាមនេះឡើង កាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ នាងបានចេញមុខមកបកស្រាយច្បាស់ៗតាមរយៈសារព័ត៌មានក្នុងស្រុកថា ៖ «នាង និង តារាប្រុស Billkin ធ្លាប់សម្ដែងរួមគ្នាក្នុងរឿង «One Year» ក្នុងផលិតកម្ម GDH ហើយក៏ក្លាយជាមិត្តភក្តិជំនាន់ជាមួយគ្នា ជាអ្នកស្គាល់ម្នាក់ដែលតែងនៅក្បែរគ្នា ក្រោយមកក៏បានរួមការងារធ្វើបទចម្រៀង (ស្រឡាញ់ខ្លួនឯងពេលនៅជាមួយអូន) ជាមួយគ្នាទៀត។ សម្រាប់ទំនាក់ទំនងរវាងអ្នកទាំងពីរគឺមិនមានអ្វីលើសពីមិត្តភក្តិឡើយ។ សរុបមកនាង និង តារាប្រុស Billkin ត្រឹមជាមិត្តនឹងគ្នាតែប៉ុណ្ណោះ»៕

 

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ស្ងាត់ៗ ​ថេណា ​បង្ហោះរូបមួយ​សន្លឹក​បង្កប់​អាថ៌កំបាំង​នៅក្នុងដៃ! ​ទាយបានអត់​ថាជាអ្វី?​

កុម្ភៈ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

វ៉ោ! ចូលរួមដោយសេរីក្នុងថ្ងៃដាក់សម្ពោធ Samsung Galaxy S23 Series ជំនាន់ថ្មី

កុម្ភៈ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់