Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ជូនពរម្នាក់មួយម៉ាត់មក! ហ៊ាប ស៊ាងហ៊ុយ Mister Friendship Cambodia ចេញដំណើរទៅប្រកួតនៅប្រទេសថៃហើយ
តារា

ជូនពរម្នាក់មួយម៉ាត់មក! ហ៊ាប ស៊ាងហ៊ុយ Mister Friendship Cambodia ចេញដំណើរទៅប្រកួតនៅប្រទេសថៃហើយ

អត្ថបទដោយ​៖ Phanith ធ្នូ ៧, ២០២២

បន្ទាប់ពីបានតំណែងជាជ័យលាភី Mister Friendship Cambodia ២០២២ ហើយ លោកគ្រូពេទ្យរូបសង្ហា ហ៊ាប ស៊ាងហ៊ុយ នឹងត្រូវតំណាងឱ្យកម្ពុជាចូលរួមប្រកួត Mister Friendship International ដែលនឹងប្រព្រឹត្តិនៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២២ ដល់ ថ្ងៃទី ១៩ ខែធ្នូ ២០២២ នៅខេត្តខនកែន ប្រទេសថៃ។

យ៉ាងណាមិញ កាលពីល្ងាចថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ បុរសឯករូបនេះក៏បានចាកចេញពីប្រទេសកម្ពុជាឆ្ពោះទៅខេត្តខនកែន ដើម្បីត្រៀមចូលរួមប្រកួតហើយ។ ទន្ទឹមនឹងការចាកចេញនេះ លោក ហ៊ាប ស៊ាងហ៊ុយ បានបង្ហាញនូវការតាំងចិត្តយ៉ាងមុតមាំ ស្នាមញញឹម ភាពជឿជាក់ និង ទំនុកចិត្ត។

លើសពីនោះ អ្នកកំលោះរូបនេះក៏បានបង្ហោះសារយ៉ាងមានន័យនៅលើគណនីហ្វេសប៊ុកផេករបស់ខ្លួនថា ៖ «លោកនឹងព្យាយាមធ្វើឱ្យអស់ពីកម្លាំងកាយចិត្ត និង នាំយកភាពជោគជ័យវិលមកប្រទេសកម្ពុជាឱ្យបាន»។ ងាកទៅមើលអ្នកគាំទ្រខ្មែរវិញ បន្ទាប់ពីឃើញបុរសឯកកម្ពុជាចេញដំណើរទៅប្រកួតនៅប្រទេសថៃ ម្នាក់ៗបានបញ្ចេញមតិជូនពរព្រោងព្រាតផងដែរ។

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែង Mister Friendship International នេះ ជាកម្មវិធីមួយដែលផ្តល់ឱកាសឱ្យបណ្ដាបុរសឯកទូទាំងពិភពលោក ចូលរួមបញ្ចេញសមត្ថភាព និង ចំណេះដឹង ព្រមទាំងផ្សព្វផ្សាយវប្បធម៌ អរិយធម៌ប្រទេសរបស់ខ្លួនផងដែរ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់