Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 គ្រាន់តែ Jaonaay បង្ហើបមុខគូស្នេហ៍ថ្មីភ្លាម Junei ចេញមុខបង្ហាញអារម្មណ៍ឡើងភ្លែត
តារា

គ្រាន់តែ Jaonaay បង្ហើបមុខគូស្នេហ៍ថ្មីភ្លាម Junei ចេញមុខបង្ហាញអារម្មណ៍ឡើងភ្លែត

អត្ថបទដោយ​៖ Sorphors ធ្នូ ៧, ២០២២

កាលពីពេលថ្មីៗនេះ មហាជនអ្នកគាំទ្រតារាចម្រៀងប្រុសវ័យក្មេង Jaonaay បាននាំគ្នាផ្ទុះការសង្ស័យថា អ្នកកំលោះរូបនេះកំពុងមានទំនាក់ទំនងជាមួយនឹងស្រីស្អាតម្នាក់ក្រៅរង្វង់សិល្បៈថៃ ដែលមានឈ្មោះ Nenepy។ មូលហេតុដែលធ្វើឱ្យអ្នកគាំទ្រសង្ស័យ ព្រោះគេបានឃើញអ្នកកំលោះ Jaonaay និង នារីស្រស់រូបនោះ កាន់ដៃគ្នាទៅធ្វើដំណើរកម្សាន្តស្ងាត់ៗតែពីរនាក់នៅសហរដ្ឋអាមេរិក ថែមទាំងបានបង្ហោះរូបភាពនៅលើ Story អ៊ីនស្ត្រាក្រាមរៀងៗខ្លួនថែមទៀតផង។

ទន្ទឹមនឹងឃើញបែបនេះ មហាជនក៏មានការភ្ញាក់ផ្អើលដែរ ព្រោះកន្លងមកអ្នកគាំទ្របានឃើញតារាប្រុសរូបនេះស្និទ្ធស្នាលជាមួយតារាស្រី Junei ដោយគិតថា តារាស្រី Junei និង Jaonaay ជាសង្សារនឹងគ្នាហើយ តែពេលនេះបែរជាតារាប្រុស Jaonaay ស្និទ្ធជាមួយនឹងនារីផ្សេងទៅវិញ។ ដំបូងឡើយមហាជនហាក់មិនសូវប្រាកដចិត្តឡើយថា តារាប្រុស Jaonaay មានទំនាក់ទំនងជាមួយនឹងនាង Nenepy តែកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ បានធ្វើឱ្យមហាជនច្បាស់ ៨០ ភាគរយហើយថា អ្នកទាំងពីរមានទំនាក់ទំនងគ្នាមែន។


ដោយឡែក អ្វីដែលសំខាន់ ក្រោយ Jaonaay បង្ហាញមុខគូស្នេហ៍ថ្មីភ្លាម ស្រាប់តែតារាស្រីរូបស្រស់ Junei បានលេចមុខទម្លាយអារម្មណ៍ក្នុងបទសម្ភាសមួយថា កន្លងមកប្រហែលមហាជនគិតថានាង និង Jaonaay ជាសង្សារនឹងគ្នាហើយ ដោយសារតែនាងទៅណាមកណាជាមួយគ្នារហូត តែការពិតនាង និង Jaonaay ជាមិត្តនឹងគ្នាតែប៉ុណ្ណោះ។

បន្ថែមពីនេះទៀត Junei ក៏បានបន្តទៀតថា គូស្នេហ៍ថ្មីរបស់ Jaonaay ក៏មិនបានស្គាល់នោះដែរ ហើយដំណឹងធ្លាយថា Jaonaay មានគូស្នេហ៍ថ្មីនេះ នាងក៏ទើបតែដឹងដំណាលមហាជនអ្នកគាំទ្រដែរ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់