Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 YCN Rakhie ម្ចាស់បទ «007» ដើរចេញពីមណ្ឌលប្រឡងធម្មតា តែអ្នកគាំទ្រយក Lyric បទមកខមមិនលេងព្រាត
តារា

YCN Rakhie ម្ចាស់បទ «007» ដើរចេញពីមណ្ឌលប្រឡងធម្មតា តែអ្នកគាំទ្រយក Lyric បទមកខមមិនលេងព្រាត

អត្ថបទដោយ​៖ Gminie ធ្នូ ៧, ២០២២

មហាជននិយមចូលចិត្តបទចម្រៀងរ៉េប Hip-Hop មួយចំនួនច្បាស់ជាបានស្គាល់ហើយ YCN Rakhie សមាជិកក្រុម La Cima និង ជាម្ចាស់បទ «007» ដែលជាបទកំពុងតែពេញនិយមពាសពេញបណ្ដាញសង្គម ព្រមទាំងឮសឹងគ្រប់ Pubs ឬ ភោជនីយដ្ឋាននានាក្នុងប្រទេសកម្ពុជា។

យ៉ាងណាមិញ កាលពីថ្ងៃទី ៥ និង ៦ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២១-២០២២ បានប្រព្រឹត្តទៅនៅទូទាំងរាជធានី-ខេត្ត នៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះផងដែរ ក្នុងចំណោមបេក្ខជនប្រឡងទាំងអស់ គេក៏សង្កេតឃើញមានតារាចម្រៀងរ៉េប YCN Rakhie សមាជិកក្រុម La Cima និង ជាម្ចាស់បទ «007» ក៏លេចវត្តមានក្នុងមណ្ឌលប្រឡងផងដែរ គឺនៅឯវិទ្យាល័យឥន្ទ្រទេវី រាជធានីភ្នំពេញ។

យោងតាមគណនីផេកថតរូបមួយ ដែលមានឈ្មោះថា «Photography» បានចុះទៅថតរូបនៅឯមណ្ឌលប្រឡងផ្ទាល់ជាច្រើនសន្លឹក ដោយក្នុងចំណោមរូបភាពជាច្រើននោះ ក៏ឃើញមានរូបរបស់លោក YCN Rakhie ចេញពីប្រឡងទាំងទឹកមុខយ៉ាងរីករាយផងដែរ។

ប្រភពរូបភាព៖ Photography
ប្រភពរូបភាព៖ Photography

អ្វីដែលចាប់អារម្មណ៍ រូបភាពរបស់លោក លោក YCN Rakhie បានទទួលការ React ព្រមទាំងមានអ្នកគាំទ្រចែករំលែក និង យកផ្នែកខ្លះនៃ Lyric ចម្រៀង «០០៧» ទៅខមមិនលេងសើចព្រោងព្រាតពាសពេញបណ្ដាញសង្គម រហូតធ្វើឱ្យម្ចាស់សាមីខ្លួនហួសចិត្តយ៉ាងខ្លាំង។ យ៉ាងណាក៏ដោយ ក្នុងនោះក៏មានការជូនពរតារារ៉េបរូបនេះ ទទួលបានជោគជ័យនៅថ្ងៃប្រកាសលទ្ធផលខាងមុខផងដែរ៕

 

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់